ក្រសួងកសិកម្មអះអាងថា គ្មានវត្តមានអង្ករផ្លាស្ទិចក្នុងប្រទេសកម្ពុជាទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ ឧសាភ ២០១៥) កន្លងមកនៅលើបណ្តាញសង្គម ហ្វេសប៊ុក បានបង្ហាញនូវការផលិតអង្ករ ដែលមានសារធាតុផ្សំពីផ្លាស្ទិច មើលទៅដូចជាអង្ករធម្មជាតិពិតៗ លោកទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា គ្មានឡើយនូវអង្ករផ្ទាស្ទិច នៅក្នុងប្រទេសកម្ពុជា។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានការចោទសួរពីអ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលាស្តីពី ការប្រមូលផ្តុំចំណេះដឹងវិទ្យាសាស្ត្រ សម្រាប់ការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខស្បៀង៖ ការធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមនៅកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណានាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥៕