តារា​ស្រី​២ ​ដួង​ប្រតិកម្ម​ នឹង​ព័ត៌​មាន​ថា ​ត្រឹម​តែ​ ៣០០​ដុល្លារ​ អាច​នាំ​តារា ​ឡើង​សណ្ឋាគារ​បាន​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២៦ ឧសភា ២០១៥) ៖ តារាស្រី២ដួង បានចេញមុខប្រតិកម្ម និងសម្តែងការហួសចិត្ត​ បន្ទាប់​ពី​មាន​បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ អត្ថ​បទ​មួយ​ថា ពេលបច្ចុប្បន្ន​នេះមានវត្តមាន តារាស្រីមួយចំនួន លក់​​ខ្លួន​ក្នុង​តម្លៃ​ត្រឹ​ម​តែ៣០០ដុល្លារ។ [ អានបន្ត​ ]

តារាសម្តែង​កញ្ញា សាន សុម៉ាលី ក្រោយ​ពី​បាន​ឃើញ​ព័ត៌​មាន​មួយ​នេះ​ភ្លាម​ នាង​ក៏បាន Share អត្ថបទមួយនោះហើយ សរសេរសារបង្ហោះ នៅ​លើ​បណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា «ក្នុងនាមខ្ញុំជា អ្នកសិល្បៈមួយដែរ ខ្ញុំមិនសប្បាយចិត្ត និង​ការ​ចុះ​ផ្សាយ​នេះ​វា​ជ្រុល​ហើយ​ណា…» ។ [ អានបន្ត​ ]

N2ដោយឡែកតារាចម្រៀង ​កញ្ញា គង់ ច័ន្ទរដ្ឋា ក៏​បាន​បញ្ចេញ​ប្រតិ​កម្ម​ផង​ដែរ​​ថា «និយាយលែងចេញហេតុអីក៏ខ្មែរ មើលងាយខ្មែរដូច្នេះ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​អ្នកឡើយ…»។

N1ទាក់ទងទៅនឹងការប្រតិកម្មឆ្លើយតបទៅលើព័ត៌មានថា នាំ​តារា​ឡើង​សណ្ឋា​គារ​តម្លៃ​ត្រឹមតែ ៣០០ដុល្លារនោះ គេឃើញវត្តមានតារា២ ដួងនេះ ហាក់មានការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ទៅ​លើកា​រ​ចុះ​ផ្សាយ​ដោយ​គិតថា ព័ត៌មាននោះ ជាចេតនាមើលងាយជាន់ ឈ្លី​កិត្តិយ​ស​របស់តារាស្រុកខ្មែរ ៕

N3N4

Related Articles

Back to top button
Close
Close