វប្បធម៌​កូន​ក្រមុំ​បោះ​ផ្កា បន្ទាប់ពី​ចប់​ពិធី​អាពាហ៍ពិពាហ៍ ​កំពុង​អនុ​វត្ត​ខុស​នៅ​កម្ពុជា​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២២ ឧសភា ២០១៥) ៖ នៅ​បស្ចិម​ប្រទេស​កាលពី​សម័យ​ដើម គេ​មាន​ជំនឿ​ថា ខោអាវ​អាពាហ៍​ពិពាហ៍​របស់​កូនក្រមុំ​ គឺជា​វត្ថុ​មាន​វេទមន្ត​សម្រាប់​ស្ត្រី​នៅ​លីវ​ដែល​ចង់បាន​ស្វាមី​ ហេតុនេះហើយ បន្ទាប់ពី​ចប់​ពិធី​អាពាហ៍ពិពាហ៍ ស្ត្រី​ដែល​នៅ​លីវ​តែងតែ​នាំ​គ្នា​ទៅ​ចោមរោម​កូនក្រមុំ​ដើម្បី​ទាញយក ឬ​បេះបោច​សំលៀក​បំពាក់ ​។ [ អានបន្ត ]

បច្ចុប្បន្ន​ វប្បធម៌​កូនក្រមុំ​បោះ​ផ្កា​​ ​គឺជា​ផ្នែក​មួយ​នៃ​ទំនៀមទម្លាប់ខ្មែរ ​ដែល​ចម្លង​ចេញ​ពី​បស្ចិម​ប្រទេស ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​កំពុង​អនុវត្ត​ខុស​ពី​វប្បធម៌​ដើម​របស់​បស្ចិម​ប្រទេស ដោយ​មាន​ទាំង​បុរស ស្ត្រី និង​ក្មេងៗ​ទៅ​ចូលរួម​ចាប់​បាច់ផ្កា​ពី​កូនក្រមុំ​ទៅវិញ​។

ចំ​ពោះ​វប្បធម៌នេះត្រូវ​បាន​ ​អ្នក​ស្រាវជ្រាវ​ពី​វប្បធម៌ ​លើកឡើងថា សកម្ម​ភាព​កូនក្រមុំ​បោះ​ផ្កា​ក្នុង​ថ្ងៃ​រៀប​អា​ពាហ៍ពិពាហ៍​ គឺ​ឲ្យ​អ្នកចូលរួម​ដណ្តើម​គ្នា​ចាប់ ដែល​ចម្លង​ចេញ​ពី​បស្ចិម​ប្រទេស​នោះ កំពុង​អនុវត្ត​ខុស​នៅក្នុង​ប្រទេស​កម្ពុជា ៕​

N1

Related Articles

Back to top button
Close
Close