ថ្នាំមូសបង្កផលប៉ះពាល់ ដល់សុខភាព
សារព័ត៌មាន Cambodia News/
សុខភាព (២១ ឧសភា ២០១៥) ៖ មានមនុស្សជាច្រើន ដែលកំពុងតែប្រើប្រាស់ ប្រភេទថ្នាំបាញ់មួស ដោយសារផ្ទះរបស់ពួកគាត់ រស់នៅជាប្រចាំសំបូរមូស។
តាមការស្រាវជ្រាវ របស់មជ្ឈមណ្ឌលស្រាវជ្រាវ ជំងឺហឺតសហរដ្ឋអាមេរិក បានបង្ហាញថា អ្នកដែលនិយម ប្រើថ្នាំមូសបាញ់នៅផ្ទះរាល់ថ្ងៃ មានប្រឈមមុខនិងជំ បញ្ហាដកដង្ហើម ដូចជាមានប្រតិកម្មសួត ក្រោយពេលប្រើប្រាស់ ថ្នាំបាញ់មូសច្រើន ហើយអ្នកដែលមិនមានជំងឺហឺត ក៏មានបញ្ហាផងដែរ ពេលប្រើប្រាស់ថ្នាំបាញ់មូស។ [ អានបន្ត ]
ថ្នាំបាញ់មូសក៏ជ្រាបចូលតាមស្បែក ដែលងាយស្រួលក្នុងការជ្រាបចូលក្នុងឈាម និងបានរាលដាលពាសពេញរាងកាយ តាំងពីពោះវៀន ថ្លើម សួត តំរងនោម ខួរក្បាលផងដែរ។ថ្នាំបាញ់មូសអាចបណ្តាលឲ្យបាត់បង់ជីវិត ប្រសិនជាប្រើប្រាស់វាមិនបានត្រឹមត្រូវ ព្រោះថ្នាំបាញ់មូស មានឥទ្ឋិពលលើប្រព័ន្ឋប្រាសាទ មជ្ឈឹមប្រព័ន្ឋ សសៃឈាមបេះដូង និងប្រព័ន្ឋដង្ហើមផងដែរ៕