ច្បាប់ផាកពិន័យចរាចរថ្មី នឺងត្រូវចាប់ផ្តើមពីដើមខែមិថុនា

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (20 ឧសភា 2015) ៖ ប្រធាននាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជួនលោក ព្រាប ច័ន្ទវិបុល បាននិយាយប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះក្រសួង កំពុងតែរៀបចំអនុក្រឹត្យ សម្រាប់ដាក់ឆ្លងក្រសួងយុត្ដិធម៌ និងទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីកំណត់អំពីកម្រិតទោសទណ្ឌ នៃបទល្មើសទាំងម៉ូតូ និងយានយន្ដគ្រប់ប្រភេទ ដែលនឹងត្រូវដាក់ឱ្យអនុវត្ដ ចាប់ពីដើមខែមិថុនាខាងមុខនេះទៅ។ [ អានបន្ត ] 

លោកបានបញ្ជាក់ថា ក្រសួងបានលុបចោលបទលហុសម្រាប់កំណត់អំពីការផាកពិន័យនិងការដាក់ទោសទណ្ឌនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកចាស់ ដោយដាក់បញ្ចូលនូវមាត្រាថ្មីជំនួសវិញ ហើយក្នុងខ្លឹមសារនៃអនុក្រឹត្យនោះ បានកំណត់អំពីការផាកពិន័យដោយគុណនឹង៥ដងនៃច្បាប់ចាស់ សម្រាប់យានយន្ដគ្រប់ប្រភេទ។ ក្នុងច្បាប់ផាកពិន័យនោះផងតៀត អ្នកជិះម៉ូតូណាដែលមិនពាក់មួក ត្រូវពិន័យឡើងដល់ ១ម៉ឺប៥ពាន់រៀល គ្រាដែលច្បាប់ចាស់ ពិន័យត្រឹម តែ៣ពាន់រៀលប៉ុណ្ណោះ។

លោក ព្រាប ច័ន្ទវិបុល បានចាត់ទុកថា នៅពេលដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដាក់ឱ្យអនុវត្ដន៍ វានឹងអាចជួយកាត់បន្ថយនូវបទល្មើស និងគ្រោះថ្នាក់ចរាចរនៅតាម ដងផ្លូវផងដែរ៕

N2

 

Related Articles

Back to top button
Close
Close