យុវវ័យមួយ​ចំនួន​​ចង់​ល្បី ប្រើប្រាស់​ចំណង់តណ្ហា ទទួលបាន​រិះគន់​ពេញ​បណ្តាញ​សង្គម

សារព័ត៌មាន​​ Cambodia News​/

ហ្វេសប៊ុក (២០ ឧសភា ២០១៥) ៖ ជារឿយៗ​ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​បានធ្វើ​ឲ្យ​យុវវ័យ​មួយចំនួន​ភ្លើតភ្លើន ដោយ​មិន​បានគិត​គ្រប់​ជ្រុងជ្រោយ​។ ដោយ​ភាព​ផ្អែមល្ហែម​នៃ​ក្តី​ស្នេហា​បានធ្វើ​ឲ្យ​យុវវ័យ​មួយគូ​បាន​បង្ហោះ​រូបភាព​បឺត​មាត់​គ្នា​ក្នុង​ទី​សា​ធារណៈ ហើយ​ត្រូវបាន​បណ្តាញ​សង្គម​ចែករំលែក​បន្តបន្ទាប់​។​ [ អានបន្ត ]

​ទោះយ៉ាងណា​ក៏ដោយ ការ​បង្ហោះ​រូបថត​គូស្នេហ៍​ទាំង​២​នាក់ បានទទួល​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រិយមិត្ត​អ្នកលេង Facebook ភាគច្រើន ដោយ​ប្រិយមិត្ត​ទាំងនោះ លើកឡើងថា ជា​អំពើ​បង្អាប់បង្អោន​កិត្តិយស​ខ្លួនឯង និង​ធ្វើ​ឲ្យ​អាប់ឱន​ដល់​វប្បធម៌​ប្រពៃណី​ផូរផង់​របស់​ខ្មែរ​ទៀតផង​៕

N1

 

Related Articles

Back to top button
Close
Close