ការ​បោះ​ឆ្នោត​លើក​ក្រោយនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (18 ឧសភា 2015) ​៖  ការ​ចរចា​ជាង​មួយ​ឆ្នាំ​អំពី​កាល​បរិច្ឆេទ​បោះ​ឆ្នោត បាន​បញ្ចប់​កាល​ពីម្សិល​មិញ ដោយ​គណ​បក្សធំ​ទាំង ២ របស់​កម្ពុជា ដោយ​ព្រម​ព្រៀង​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ខែកុម្ភៈ​ ឆ្នាំ ២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណា​ង​​រាស្រ្ត​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨។ [ អានបន្ត​ ]

ការ​រំកិល​កាល​បរិច្ឆេទ ៥ ខែ​មុន ត្រូវ​បាន​ព្រម​ព្រៀង បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​តុមូល រវាង​តំណាង​គណ​បក្ស​ប្រជា​ជន និង​គណ​បក្ស​សង្គ្រោះ​ជាតិ។ យោង​តាម​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា កាល​បរិច្ឆេ​ទ​ថ្មី​គួរ​ធានា​បាន​នូវ​ចំនួន​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​មុន​។

លោក​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា៖ «កាល​ពី​មុន ក្នុង​អំឡុង​រដូវ​វស្សា អ្នក​រាល់​គ្នា​ជាប់​រវល់​ កសិករ​ជាប់​រវល់​។ ក្នុង​អំឡុង​រដូ​វ​ប្រាំង អ្នក​រាល់​គ្នា​មាន​​ពេល​ទំនេរ​»។

កិច្ច​ព្រម​ព្រៀង​នេះ​ គឺ​ជាការ​សម្រប​សម្រួល​ក្នុង​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ធ្លាប់​ជំរុញ​ឲ្យ​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត នៅ​ខែកុម្ភៈ ឆ្នាំ២០១៦៕

e

 

 

Related Articles

Back to top button
Close
Close