ព្រះមហាក្សត្រកាត់នំខួបកំណើតគម្រប់ខួប៦២ យាងចូល៦៣ព្រះវស្សា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ ឧសភា ២០១៥) ៖ ក្នុងថ្ងៃនៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១៤ ឧសភា ព្រះអង្គ ទ្រង់បានយាងផ្លុំពន្លត់ទាននិងកាត់នំខួបកំណើត គម្រប់ខួប៦២ យាងចូល៦៣ព្រះវស្សា ក្នុងព្រះរាជពិធីកាត់នំ ក៏មានវត្តមានចូលរួមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយាផងដែរ។
គួរបញ្ជាក់ថា ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៣-១៤-១៥ ឧសភា។ ក្នុងព្រះរាជពិធីនេះ មន្ត្រីរាជការ សិស្សានុសិស្ស និងក្រុមហ៊ុន ស្ថាប័នមួយចំនួន ក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកផងដែរ៕