ខ្លាច​ប្តី​លែង​រឿង​អត់​មាន​កូន ​ស្ត្រី​ម្នាក់​ក្លាយ​ជា​ឃាត​ករ​សម្លាប់បុរស​ម្នាក់​ប្លន់​យក​កូន​

សារព័ត៌មាន​ Cambodia News/

ព្រះសីហនុ (១៤ ឧសភា ២០១៥) ៖ ស្រ្តីម្នាក់ត្រូវបាន កម្លាំងមន្ត្រី មាន​សមត្ថ​កិច្ច ធ្វើការឃាត់ខ្លួននៅល្ងាចថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២១០៥ នៅ​ឯ​ខេត្ត​ព្រៃវែង បន្ទាប់ពីស្ត្រីរូបនេះបានសម្លាប់បុរសម្នាក់ ហើយប្លន់យកកូន ផ្គាប់ចិត្តប្តីព្រោះខ្លាច ប្តីលែងលះ។  [ អានបន្ត​] 

ស្រ្តីដែលជាឃាតកមានឈ្មោះ ពត រដ្ឋា អាយុ២៤ឆ្នាំ មុខរបរកសិករ ស្នាក់​នៅ​ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ។ ឃាតករបានសារភាពថា ប្តីរបស់នាងបានគំរាមថា បើនាងខ្ញុំគ្មានកូន ប្តីនាងខ្ញុំនឹងលែងនាងខ្ញុំចោល ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ វេលា​ម៉ោង១១ជាង ស្ថិតនៅតំបន់ក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុង​ខេត្ត​ព្រះ​សីហនុ ស្រ្តីខាងលើ បានសម្លាប់ បុរសម្នាក់ឈ្មោះ ផល ដោយ​យក​ចប​ជីក​វាយ ទៅលើក្បាលរបស់ជនរងគ្រោះ ខណៈដែល កំពុងដេក លើ​អង្រឹង​ហើយ​ស្រវឹងស្រាជោគជាំ រួច​យកកូនតូចជនរងគ្រោះ​ រត់​គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ។

ចំណែកជនរងគ្រោះត្រូវបានគេយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែក​ខេត្ត​រហូតដល់ម៉ោង១៧ល្ងាច ថ្ងៃដដែលក៏ដាច់ខ្យល់ស្លាប់ទៅ ។

ដោយ​ឡែក​ស្រ្តីជា​ឃាតករបានគេចខ្លួនទៅដល់់ខេត្តព្រៃវែង​រហូត​មក​ដល់​ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ៕

N

 

Related Articles

Back to top button
Close
Close