Mytv ​ចេញ​លិខិត​សុំ​អភ័យ​​​​ប្អូន​​ស្រី​អេឡែន​

សារព័ត៌មាន Cambodia News​/

ភ្នំ​ពេញ​ (១២ ឧសភា ២០១៥) ៖ នៅ​ថ្ងៃ​ទី​១១ ឧសភា ក្រុមការងារ​កម្មវិធី​”​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​” បាន​សរសេរ​លិខិត​សុំ​អភ័យទោស​ជា​សាធារណៈ​ដល់​ប្អូនស្រី Atumn Allen និង​ក្រុមគ្រួសារ​។​  [ អានបន្ត​ ]

ការ​សរសេរលិខិត​សុំ​អភ័យទោស​ជា​សាធារណៈ​នេះ ​ធ្វើ​ឡើង​បន្ទាប់ពី​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​ទស្សនិកជន ពិសេស​អ្នកលេង​ហ្វេ​សប៊ុក ចំពោះ​ទង្វើ កម្មវិធី​”​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​” របស់​ស្ថានីយ៍ទូរទស្សន៍​Mytv ដែល​បាន​យក​ទឹកចិត្ត​នឹក​ម្តាយ​របស់​ក្មេង​ស្រី​ម្នាក់ មក​លេងសើច​​។

ខ្លឹមសារនៅ​ក្នុង​លិខិត​នេះ បានឲ្យដឹងថា​”​ក្រុមការងារ​កម្មវិធី​”​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​” មាន​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​កំហុស ដោយ​អ​ចេតនា ដែល​កើតមានឡើង​នៅក្នុង​កម្មវិធី​នេះ និង​ដែល​បាន​ធ្វើឲ្យ​ប្អូនស្រី​Allen រន្ធត់​ចិត្ត​រហូតដល់​ស្រក់​ទឹកភ្នែក និង​មាន​ការខកចិត្ត​ចំពោះ​ក្តីរំពឹង​ទុក​ថា នឹង​បាន​ជួប​ម្តាយ​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​១៣​ឆ្នាំ​មកហើយ​”​

លិខិតដដែល​​បាន​បន្តថា “​ក្រុមការងារ និង​ថ្នាក់ដឹកនាំ​កម្មវិធី​”​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​” មាន​ការសោកស្តាយ​ជា​ខ្លាំង ចំពោះ​កំហុស​ដោយ​អ​ចេតនា​នេះ ហើយ​យើងខ្ញុំ​ក៏​សុំ​អភ័យទោស​ចំពោះ​ប្អូនស្រី និង​ក្រុមគ្រួសារ របស់​ប្អូនស្រី ព្រមទាំង​សាធារណជន​ទាំងឡាយ​ផង​ដែរ​។ ដើម្បី​បញ្ជាក់​ពី​សណ្តាន​ចិត្ត​ស្មោះត្រង់ ក្រុមការងារ​កម្មវិធី​ក្រុមការងារ​កម្មវិធី​”​ពេញចិត្ត​ឬ​អត់​?​ថ្ងៃអាទិត្យ​” នឹង​ធ្វើ​ដំណើរ​ទៅកាន់​គេហដ្ឋាន​ប្អូនស្រី​Allen ដើម្បី​សុំ​អភ័យទោស​ដោយ​ផ្ទាល់​ចំពោះ​ប្អូនស្រី និង​ក្រុមគ្រួសារ​ប្អូនស្រី​ផងដែរ​”​៕

2

 

1

 

Related Articles

Back to top button
Close
Close