នាយ​ពាក់​មី ​ដឹង​កំហុស ​បន្ទាប់​ពី​សម្តែង​លើ​ឆាក​ យក​លុយ​ខ្មែរ​គាប​នឹង​ជើង ​(មានវីដេអូ)​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១១ ឧសភា ២០១៥) ៖ នៅ​ក្នុង ​វី​ដេ​អូ​ឃ្លី​ប រប​ស់នាយ​ពាក់​មី តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN ​បាន​លើកដៃ​​សំពះ សូម​ព្រះ​រាជទាន​ទោស​ពី​ព្រះមហាក្សត្រ ចំពោះ​ការ​យក​លុយ​ក្រដាស ១ ម៉ឺន​រៀល ដែល​មាន​រូប​ព្រះមហាក្សត្រ យក​ទៅ​គាប​ជើង។ [ អានបន្ត ]

ការ​សូម​ព្រះ​រាជទាន​ទោស​ពី​ព្រះមហាក្សត្រនេះ​ បន្ទាប់​ពីនាយ​ពាក់​មីដឹង​កំហុសឆ្គង​របស់​ខ្លួន ដោយ​មិនដឹង​ខ្លួន ដែល​បាន​យក​លុយ​ក្រដាស់ ១ ម៉ឺន​រៀល ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ ព្រះ មហាក្សត្រ យក​ទៅ​គាប​នៅ​នឹង​ជើង នៅ​ក្នុង​ការ​សម្តែង​ឆាកកំប្លែង កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៥​។

នៅ​ក្នុង ​វី​ដេ​អូ​ឃ្លី​ប ដដែលនាយ​ពាក់​មី បាន​អះអាង​ថា នាយ​ពុំ​មាន​ចេតនា​ មើលងាយ​ ព្រះមហាក្សត្រ និង ​លុយ​ខ្មែរ​ទេ​ ហើយ​នាយ​​ពាក់​មី បាន​សូម​អភ័យទោស និង​សូម​ព្រះ​រាជទាន​ទោស ​ពីព្រះមហាក្សត្រ រួម​ទាំង​ប្រជា​ជន​ខ្មែរ​ផង​ដែរ៕

N1

 

Related Articles

Back to top button
Close
Close