វីដេអូចម្រៀង “ព្រះរស់ឈ្មោះម៉ែ” មានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងហ្វេសប៊ុក (មានវីដេអូ)
សារព័ត៌មាន Cambodia News/
ហ្វេសប៊ុក(០៦ ឧសភា ២០១៥) ៖ នាពេលថ្មីៗនេះ PeyPey Dy ដែលជាតារាហ្វេសប៊ុក និងជាសិល្បករ ម្នាក់ បានបញ្ចេញ វីដេអូចម្រៀង ថ្មីមួយដែល មានចំណងជើងថា “ព្រះរស់ឈ្មោះម៉ែ” ហើយបទនេះដែរ គឺជាការ និពន្ធទំនុកច្រៀង និងច្រៀងដោយផ្ទាល់ ពីតារាហ្វេសប៊ុក រូបនេះ។ [ អានបន្ត ]
អ្វីដែលធ្វើឲ្យ ចាប់អារម្មណ៍ នោះគឺតាមរយៈ អត្ថន័យនៃ បទចម្រៀង ក៏ដូចជាការ សម្តែងកាយវិការ នៅក្នុងវីដេអូ ចម្រៀងមួយនោះ ដែលបង្ហាញពី ទង្វើខុសជាច្រើនដែល កូនបានធ្វើដាក់ម្តាយ ដោយមិនបាន យល់អំពីភាព លំបាករបស់គាត់ឡើយ រហូតទាល់តែម្តាយ លាចាកលោកបាត់ ទើបនឹកឃើញ ស្តាយស្រណោះ។
ប៉ុន្តែតែអ្វីៗហាក់ ដូចជាយឺត ពេលពេកទៅហើយ ដែលចំណុចទាំងនេះ ហើយធ្វើឲ្យ អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បានទស្សនាហើយ មានអារម្មណ៍ថា ក្តុកក្តួល និងសង្វេគ ក្នុងចិត្តជាខ្លាំង៕