ទង្វើ​​មិន​សមរម្យ​​​​របស់​​សិស្ស​សាលា​

សារព័ត៌មាន​ Cambodia News​/

ហ្វេ​ស​បុក (០៥ ឧសាភា ២០១៥) ៖ ​​ក្រុមអ្នក​លេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក បានធ្វើការ​រិះគន់​មិន​សំចៃមាត់​រវាង រូបភាព​ប៉ុន្មាន​សន្លឹក​របស់​សិស្សសាលា​ឯកជន​មួយ ដែល​ពួកគេ បានបង្ហាញ​រូបថត​មិន​សមរម្យ ដែល​បង្ហាញ​ពី​ការ​មើលងាយ​សីលធម៌ វប្បធម៌ សង្គម ជាពិសេស គឺ​ការបង្ហាញ​ភាពមិន​ទំនង។ [ អានបន្ត ]

ក្នុង​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​សិស្សសាលា​ឯកជន​មួយ ដែលមាន​បានបង្ហាញ​ពី​កាយវិការ​មើលទៅ​ហាក់​ទើសភ្នែក​របស់​មនុស្ស​ដែលមាន​វ័យ​ចំណាស់​ក្តី តែ​ក្នុងនោះ មានមតិ​រិះគន់​ពី​បណ្តា​ពួក​យុវវ័យ​មួយចំនួនធំ​ផងដែរ​។

​អង្គុយ​អោប​គ្នា​ដោយ​មាន​សិស្ស​ប្រុស​​អោប​ខ្នង​របស់​សិស្សស្រី និង​បង្ហាញ​ពី​ភាព​ផ្អែម​ល្អែ​ម ហាក់​មិន​ទំនង​របស់​យុវវ័យ​ក្នុង​វ័យ​សិក្សា​ត្រឹម​កម្រិត​អនុវិទ្យាល័យ​នោះ បានធ្វើ​ឲ្យ​មានការ​វិភាគ​បែប​មិន​អស់ចិត្ត​ថា ក្នុងសង្គម​មានច្បាប់​ទម្លាប់ ចំណែក​ក្រុមគ្រួសារ​ក៏មាន​វិន័យ​គ្រួសារ និង​សាលារៀន ក៏មាន​បទបញ្ជាផ្ទៃក្នុង ចុះ​ទង្វើ​បែប​មិន​សមរម្យ​ទាំងនេះ តើ​អ្នក​គួរ​បន្ទោសសង្គម​គ្រួសារ សាលារៀន​ ឬក៏ សង្គមទាំងមូល? ៕

N1

 


Related Articles

Back to top button
Close
Close