អ្នកសារព័ត៌មាន​ ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា ពី​ការ​ទទួលបាន​ព័ត៌មាន

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៤ ឧសភា ២០១៥) ៖ នៅ​ក្នុងទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៥ នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា នេះ សមាជិក​ក្លឹប​អ្នកកាសែត​កម្ពុជា និង​អ្នក​សារព័ត៌មាន​មកពី​គ្រប់​ស្ថាប័ន​សារព័ត៌មាន​នានា ក្នុង​ព្រះរាជា ណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សាគ្នា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា អំពី​បញ្ហា​ប្រឈម​នានា របស់​អ្នកសារព័ត៌មាន ពី​ការ​ទទួលបាន​ព័ត៌មាន ​។ [ អានបន្ត ]

លោក​ មាស សុភ​ណ្ឌ័ ​អនុរដ្ឋលេខាធិការក្រសួង​ព័ត៌មាន​ បាន​មាន​ប្រសាសន៍ថា ប​ញ្ហា​ប្រឈម​នានា​បាននិងកំពង់​លេចឡើង​នៅក្នុង​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធមនុស្ស និង​ការលើកកម្ពស់​វិស័យ​សារពត៌មាន​នៅ​កម្ពុជា ដែល​ទាមទា​អោយ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ពី​រាជរដ្ឋាភិបាល ក្រសួងពត៌មាន ស្ថាប​ន័​ពាក់​ព​ន្ធ័​រួមទាំង​អ្នក​សារពត៌មានផង​ដែរ​​ដើម្បី​ជំនះ​អោយបាន​បញ្ហា​ប្រឈម​ទាំង​អស់នោះ​។

​ជាមួយ​គ្នា​នោះ​ដែ​រ​ លោក ឆាយ សុផល ដែល​ជា​នាយក​ប្រតិបត្តិ ក្លឹប​អ្នកកាសែត​កម្ពុជា បាន​មានប្រសាសន៍​ថា ការ​ប្រារព្ធ​ពិធី នៅ​ឆ្នាំនេះ មាន​គោលបំណង ដើម្បី​ផ្តល់​វេទិកា​មួយ សម្រាប់​តំណាង​ និង​អ្នក​ប្រកប​វិជ្ជាជីវៈ ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា របស់​អ្នក សារព័ត៌មាន ដើម្បី​ទទួលបាន​ព័ត៌មាន សាធារណៈ​។

​គួរបញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង សហការ​រួមគ្នា​របស់​អង្គការ​យូ​នី​ស្កូ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា ក្លឹប​អ្នកកាសែត​កម្ពុជា សមាគម​កម្ពុជា​ការពា​រ​អ្នកកាសែត នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នៅ​សាកល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕ ដោយ៖ ហេង នាង​

លោក ឆាយ សុផល​ នាយក​ប្រតិបត្តិ ក្លឹប​អ្នកកាសែត​កម្ពុជា។
លោក ឆាយ សុផល ​នាយក​ប្រតិបត្តិ ក្លឹប​អ្នកកាសែត​កម្ពុជា។
លោក​មាស សុភ​ណ្ឌ័​អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន​បាន​មាន​ប្រសា​ស​ន៏នៅ​ក្នុង​ទិវា​សេរីភាព​សារពត៌មាន​ពិភពលោក។
លោក​មាស សុភ​ណ្ឌ័​អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន​បាន​មាន​ប្រសា​ស​ន៏នៅ​ក្នុង​ទិវា​សេរីភាព​សារពត៌មាន​ពិភពលោក។
អ្នកកាសែត​ជាតិ ​និង​អន្តរជាតិ​ ដែល​ចូលរួម​ក្នុង​ថ្ងៃ​ទិវា​សេរីភាព​សារពត៌មាន​ពិភពលោក
អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​ ដែល​ចូលរួម​ក្នុង​ថ្ងៃ​ទិវា​សេរីភាព​សារពត៌មាន​ពិភពលោក

Related Articles

Back to top button
Close
Close