ប្រវត្តនៃថ្អៃទិវាពលកម្មអន្តរជាតិ ១ឧសភា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ ឧសភា ២០១៥) ៖ នៅចុងទស្សវត្ស ១៨០០ ពេលដែលបដិវត្តឧស្សាហកម្ម បានកើតឡើងទូទាំងផ្ទៃប្រទេស ពេលនោះពលរដ្ឋអាមេរិកកាំងបានធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ ហើយរយៈពេល៧ថ្ងៃក្នុង១សប្តាហ៍ ដើម្បីដោះស្រាយនឹងការរស់នៅជាមូលដ្ឋានរបស់ពួកគេ សូម្បីតែកុមារ ក៏ធ្វើការផងដែរ នៅពេលនោះហើយ ពួកគេទទួលបានកម្រៃថោកពីពលកម្មរបស់ពួកគេ ដែលផ្តល់ដោយនិយោជក ហើយក៏មិនទាន់មានច្បាប់ប្រឆាំងនឹងពលកម្មកុមារក្នុងការជំរុញឱ្យអនុវត្ត នៅឡើយដែរ។ [ អានបន្ត ]
ការធ្វើការងារមានរយៈពេលយូជាមួយលក្ខខណ្ឌការងារដ៏យ៉ាប់យ៉ឺន និងគ្មានអំណោយផលដល់សុខភាព ពេលនោះសហជីពនៅអាមេរិកកាំងក៏លេចធ្លោឡើងធ្វើការដោះស្រាយដើម្បីស្វែងរកជម្រើសមួយដែលប្រសើរ។
នៅថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ១៨៨២ គឺជាកាហែរព្យុះហយាត្រាដំបូងនៃទិវាពលកម្ម ដោយមានកម្មករជាង១ម៉ឺននាក់ បានធ្វើការហែរក្បួនពីសាលាក្រុង ឆ្ពោះទៅកាន់ទីលានសហជីពបូរី ញ៉ូវយ៉ក ក្នុងការទាមទាឱ្យមានការដោះស្រាយបញ្ហាជាច្រើនជាមួយនិយោជក របស់ពួកគេ ។
ពីមួយឆ្នាំទៅមួយឆ្នាំ មានចំនួនកើនឡើងក្នុងការតវ៉ា នៅតាមបណ្តារដ្ឋជាច្រើន បានចូលរួមហែរក្បួន ប៉ុន្តែពេលនោះ សភាអាមេរិក មិនទាន់ផ្តល់ឱ្យមានការឈប់សំរាក ជាសាធារណៈស្របច្បាប់នៅឡើយទេ រហូតអស់រយៈពេល១២ឆ្នាំ កូដកម្មទាំងនោះបានបង្ហាញពីសិទ្ធិរបស់កម្មករទៅសាធារណជន ហើយនៅឆ្នាំ ១៨៩៤ ធ្វើឱ្យសភាអាមេរិក យល់ព្រមប្រកាសថា ថ្ងៃទី០១ ឧសភា គឺជាថ្ងៃឈប់សំរាកជាសាធារណៈ របស់កម្មករ និយោជិកដែលគេដឹងថាវាជា ថ្ងៃទិវាពលកម្ម ៕