ទិត្យ វិច្ឆិកា ទទួលបានប័ណ្ណសរសើរជា សិល្បករឆន្ទៈសង្គម ពី ឯកឧត្ត ខៀវ កាញារីទ្ធ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ ឧសភា ២០១៥) ៖ កាលពីថ្ងៃ ទី៣០ មេសា ឯកឧត្ត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ លោក ទិត្យ វិច្ឆិកា និងក្រុមគ្រួសារ រួមមានម្ដាយ បងប្រុស និងក្មួយប្រុសចំនួន៤នាក់ ចូលជួបពិភាក្សាបន្ទាប់ពីមានការចុះផ្សាយដ៏កក្រើកថា លោកបានធ្លាក់ខ្លួនបាត់បង់អាជីពសិល្បៈ និងធ្លាក់ខ្លួន ព្រោះតែការរើសអើងពីក្រុមផលិតករ ក្នុងពេលមានការរិះគន់។ [ អានបន្ត ]
ការចូលជួបពិភាក្សានេះដែរ លោក ទិត្យ វិច្ឆិកា ត្រូវបាន ឯកឧត្ត ខៀវ កាញារីទ្ធ ប្រគល់ប័ណ្ណសរសើរទទួលស្គាល់ជា«សិល្បករឆន្ទៈសង្គម» បន្ទាប់ពីនៅរក្សាជំហរមិនឡើងឆាកទូរទស្សន៍ ទោះជាមានការអន្តរាគមន៍ ដោយសុខចិត្តផ្សងព្រេងស្វែងរកមូលនិធិជួយដល់អ្នកក្រីក្រនៅព្រំដែនខ្មែរ។
យ៉ាងណាក៏ដោយ លោក ទិត្យ វិច្ឆិកា ក៏បានយល់ព្រមតាមការចង់បានរបស់ ឯកឧត្ត ខៀវ កាញារីទ្ធ ថានឹងយល់ព្រមឡើងច្រៀងក្នុងកម្មវិធីថ្នាក់ជាតិ ដើម្បីបង្ហាញខ្លួនជាសាធារណៈលើកញ្ចក់ទូរទស្សន៍ផងដែរ៕

