អនុក្រឹត្យថ្មី តម្រូវឲ្យអ្នកបើកបរម៉ូតូ និងអ្នកជិះពីក្រោយត្រូវពាក់មួកសុវត្ថិភាព
នាង/សារប័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មេសា ២០១៥) ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំអនុក្រឹត្យថ្មីមួយ បន្ថែមលើច្បាប់ចរាចរាណ៍ថ្មី ដែល តម្រូវទាំងអ្នកបើកបរម៉ូតូ និងអ្នកជិះពីក្រោយត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា បើមិនដូច្នេះទេ នឹងទទួលការផាកពិន័យជាទឹកប្រាក់ចំនួន១៥០០០រៀល។ [ អានបន្ត ]
អនុក្រឹត្យនេះ ក៏នឹងផាកពិន័យដល់អ្នកដែលមិនគោរពច្បាប់ចរាចរណ៍ ដូចជាការជិះម៉ូតូ បង្កការរំខាន ដល់អ្នកដទៃ តាមរយៈការជិះម៉ូតូបំប៉ោងសំឡេងខ្លាំងៗ បង្អូសជន្ទល់តាមផ្លូវ ការបំផ្ទុះសំឡេង រួមនឹងការបើកបរហួសល្បឿនកំណត់ផងដែរ។
អនុក្រឹត្យដែលនាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ កំពុងរៀបចំធ្វើឡើងនេះ គឺដើម្បីបន្ថែមលើការអនុវត្តច្បាប់ចរាចរណ៍ថ្មី ដែលនឹងត្រូវដាក់ចេញឲ្យអនុវត្តជាធរមាន នាចុងឆ្នាំ២០១៥នេះ។
គួរបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មាន១២ជំពូក ចែកចេញជា ៩៣មាត្រា ច្បាប់ថ្មីនេះ គឺធ្វើវិសោធមកម្មបន្ថែមទៅលើច្បាប់ចាស់ លើមាត្រាមួយចំនួន ហើយ គោលបំណងនៃច្បាប់ថ្មីនេះ នឹងកំណត់ពីការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរមនុស្សពេញវ័យ និងកុមារ៕