ស្ងាត់ៗ សាំងផ្តើមឡើងថ្លៃបន្តិចវិញបន្ទាប់ពីបានធ្លាក់ចុះមួយរយៈពេលខ្លី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មេសា ២០១៥) ៖ គិតមកដល់ថ្ងៃទី២២មេសានេះ តម្លៃប្រេងសាំងនៅតាមស្ថានីយរបស់ក្រុមហ៊ុនធំៗ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមឡើងថ្លៃបន្តិចវិញហើយ បន្ទាប់ពីបានធ្លាក់ចុះក្រោម ៤០០០ រៀល អស់រយៈពេលមួយដ៏ខ្លីកន្លងមក។ [ អានបន្ត ]
ប្រេងសាំង បាននឹងកំពុងឡើងថ្លៃវិញហើយនោះគឺសាំងធម្មតា ឡើងដល់ ៤០០០ រៀល ក្នុងមួយលីត្រ រីឯសាំងស៊ុបពែរ ឡើងដល់ ៤៣០០ រៀល ក្នុងមួយលីត្រ។
លិខិតចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយលោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បង្ហាញថា ការដែលប្រេងសាំង បានឡើងថ្លៃប្រមាណជា ៤០០០ រៀល ក្នុងមួយលីត្រនេះ គឺខ្ពស់ខ្លាំងណាស់ មិនសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានប្រាក់ចំណូលទាបនោះទេ។
លិខិតដដែល លើកឡើងថា “ដើម្បីឲ្យតម្លៃប្រេងនៅប្រទេសកម្ពុជា ចុះទាបសមរម្យទៅតាមសេដ្ឋកិច្ចប្រជាពលរដ្ឋ រដ្ឋាភិបាលគួរតែកែសម្រួលពន្ធលើវិស័យនេះ និងត្រូវផ្តល់ការឧបត្ថម្ភធនបន្ថែមទៀត៕