វីដេអូ បង្ហាញពី ចំណងយ៉ាង ពិសេសរវាង ម្តាយនិងកូន
សារព័ត៌មាន Cambodia News/
បរទេស (២២ មេសា ២០១៥) ៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន បានចាប់អារម្មណ៍ ទៅលើវីដេអូ ដ៏គួរឲ្យរំជួលចិត្ត មួយដែលបង្ហាញ ពីសភាវគតិ ក្នុងការសំគាល់ដឹង ក៏ដូចជាក្តីស្រលាញ់ ដ៏ច្បាស់ប្រាកដ របស់កូនៗ ដែលមានចំពោះម្តាយ ពួកគេ។
បើមើលតាម វីដេអូមួយនេះ យើងនឹងអាច មានអារម្មណ៍ រំជួលភ្លាមៗ ក៏ព្រោះតែអត្ថន័យ របស់វីដេអូនេះ បានបញ្ជាក់នូវ ក្តីស្រលាញ់ និងការចំណាំ យ៉ាងច្បាស់ប្រាកដ របស់កុមារតូចៗ ចំពោះម្តាយ ជាទីគោរព របស់ខ្លួន បើទោះជា មានការបិទភ្នែកជិត និងការបង្វែងដាន យ៉ាងណាក៏ដោយ។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ មានចំណងជើងថា ទំនាក់ទំនង ដ៏ចម្លែក (Unique Connection) ដែលបង្កើត ឡើងដោយក្រុម ការងារ Pandora ដើម្បីបញ្ជាក់ អំពីការផ្សាភ្ជាប់ យ៉ាងពិសេស រវាងម្តាយ និងកូន ក៏ដូចជា ដើម្បីអបអរ ថ្ងៃបុណ្យអ្នកម្តាយ ដែលខិតជិត មកដល់នា ពេលខាងមុខ នេះផងដែរ៕