វណ្ណ ម៉ូនីកា មិនខ្លាចការគំរាមរឿងបង្ហោះរូបអាក្រាត

សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ​ (២២ មេសា ២០១៥) ៖ កាលពីកន្លងទៅតារាសម្តែង វណ្ណ ម៉ូនីកា ធ្លាប់មាន បញ្ហា​រឿង ឈ្លោះប្រកែក ដោយពាក្យ សម្តី រហូត​ឈានដល់ ការសរសេរ បង្ហោះ​តាម Facebook ដៀមដាម ឌឺ​ដង​ដាក់​គ្នា   ជាមួយអតីត គូស្នេហ៍ចាស់ តែមិនបានប៉ុន្មាន រឿងនេះក៏ បាន​រលត់​ស្ងប់​ស្ងាត់ទៅវិញ ។ [ អានបន្ត​ ]

ប៉ុន្តែថ្មីៗនេះ​ តារាសម្តែង វណ្ណ ម៉ូនីកា បង្ហោះសារ គួរឲ្យភ្ញាក់ផ្អើលថា ខ្លួន​កំពុង ត្រូវ​បានបុរសម្នាក់ ដែលជាអតីត សង្សារចាស់ គឺលោក វ៉ាត លីម៉េង គំរាម​បញ្ចេញរូបស្រាតបង្ហោះនៅ​លើ​បណ្តាញ​សង្គម​ Facebook ឱ្យ​គេ​ឯង​ឃើញ ជាសារធារណៈ។

តាមរយៈអត្ថន័យ ខ្លឹមសារដែលកញ្ញា វណ្ណ ម៉ូនីកា សរសេរបង្ហោះក្នុង Facebook ផ្ទាល់បាន លើកឡើងថា «ខ្ញុំឆ្ងល់ណាស់ មនុស្ស​បែក​គ្នា​យូរ​មក​ហើយ​ ចុះហេតុអី បានជានៅតែ មកតាម ចងកម្មចង ពារជាមួយ ខ្ញុំ​ដល់​ណាទៀត ឥឡូវផ្ញើសារ មកគំរាមខ្ញុំទៀត សុទ្ធតែថា គេនឹងផុស រូបស្រាត របស់ខ្ញុំទៅវិញ ខ្ញុំមិនខ្លាចឡើយ ព្រោះខ្ញុំគ្មាន រូបស្រាតអីនោះទេ តែ​កុំ​ឲ្យ​តែយក រូបខ្ញុំ កាត់តទៅបានហើយ ប៉ុន្តែខ្ញុំនឹង ដាក់ពាក្យបណ្តឹង ពី​បទ​គំរាម បង្ហោះរូបស្រាតរបស់ខ្ញុំ លេខនឹង (ហ្នឹង) គឺជាលេខ របស់លោក vathlymeng town ជាអ្នកដឹកនាំសម្តែងណា all dear …» ៕

7

Related Articles

Back to top button
Close
Close