ព្រះ​រាជ​​ពិធី​​​ច្រត់​​ព្រះ​នង្គ័ល​​​ឆ្នាំ​​នេះ​​​នឹង​​ប្រារព្ធ​​ធ្វើ​​​​ឡើង​នៅ​​​ក្រុង​​​បាត់​ដំបង

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ( ២០ មេសា ២០១៥) ៖ បើ​តាម​ការ​បង្ហោះ​ឲ្យដឹង​នៅលើ​ទំព័រ​ហ្វេក​ប៊ុ​ក​របស់​លោក​ខេង ទី​តូ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃ​ទី​១៩​ ខែមេសា​ ឲ្យដឹង​ថា ព្រះរាជ​ពិធី​​ច្រត់​ព្រះនង្គ័ល​ឆ្នាំ​នេះ​​ប្រារព្ធ​នឹង​​ប្រព្រឹត្តទៅ​​នៅ​ថ្ងៃ​ទី​​០៦ ខែឧសភា​ ឆ្នាំ២០១៥ នៅ​ទីលាន​​បាល់ទាត់ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង ។ [ អានបន្ត​ ]

កម្មវិធី​ព្រះរាជ​ពិធី​​នេះ​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ធ្វើ​ផែនការ​រួចហើយ ដោយ​ប្រើប្រាស់​កម្លាំង​សរុប ២១៧​នាក់ ប្រើប្រាស់​រថយន្ត​រួម ២៥​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ស៊ីរែន​នាំ​ក្បួន០១​គ្រឿង រថយន្ត​សង្គ្រោះ០១​គ្រឿង និង​រថយន្ត​បម្រើ​ការ ​២៣​គ្រឿង​៕

8

 

 

 

 

Related Articles

Back to top button
Close
Close