ក្លឹប​អ្នកកាសែត​កម្ពុជា រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី នៅ​ថ្ងៃ​២៨​មេសា​

នាង/សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២០ មេសា ២០១៥) ៖ នៅ​ថ្ងៃទី​២០​មេសា​នេះ ​ក្លឹប​អ្នកកាសែត​កម្ពុជា ក​.​អ​.​ក បាន​ប្រកាស​​ថា ដោយ​អាណត្តិ​ទី​៤ នៃ​គណៈកម្មាធិការ​នាយក នឹងត្រូវ​បញ្ចប់​ដូច្នេះ ក​.​អ​.​ក នឹងធ្វើ​ការរៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​គណៈកម្មាធិកា​រនា​យក និង​ប្រធាន ក​.​អ​.​ក សម្រាប់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥ ខាងមុខនេះ​។ [ អានបន្ត ]

​សេចក្តីជូនដំណឹង​ដដែល លើកឡើងថា ក​.​អ​.​ក សូមជម្រាបថា យោង​ទៅ​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង ក​.​អ​.​ក សមាជិក​ស្ថាបនិក​មាន​សិទ្ធិ​ឈរឈ្មោះ​ដោយ​ស្វ័យប្រវត្តិ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នា​យក ខណៈ​ដែល​សមាជិក​សកម្ម ដែល​មាន​បំណង​ឈរឈ្មោះ ចាំបាច់​ត្រូវមាន​ញត្តិ​គាំទ្រ​ដោយ​សមាជិក​សកម្ម​មួយ​ភាគបី ក្នុង​ចំណោម​សមាជិក​សរុប (​យោង​តាម​បញ្ញតិ្ត​ទី​V ចំណុច​ទី V-3 ថ្មី​នៃ​បទបញ្ជាផ្ទៃក្នុង​)​។​

​សេចក្តីជូនដំណឹង​ដដែល គូសបញ្ជាក់ថា “​សូម​សមាជិក​ស្ថាបនិក និង​សមាជិក​សកម្ម ដែល​មាន​បំណង​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ខាងលើ​នេះ​សូម​មេត្តា​មក​ចុះឈ្មោះ ឬ​ផ្តល់​ព័ត៌មាន មក​ទីស្នាក់ការ ក​.​អ​.​ក ដោយ​ភ្ជាប់​ជាមួយ​នូវ​បញ្ជី​ឈ្មោះ​អ្នកគាំទ្រ (​សម្រាប់​សមាជិក​សកម្ម​) អោយបាន​មុន​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៥  ជា​កំណត់​”​។

គួរ​បញ្ជាក់ផង​ដែរថា ការបោះឆ្នោត​ជ្រើស​ប្រធាន​ថ្មី​នោះ នឹង​ធ្វើឡើង ក្រោយពី​លោក​ប៉ែន​សមិទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹប អ្នកកាសែតកម្ពុជា បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​៣០​មីនា ឆ្នាំ​២០១៥ ដោយ​រោគាពាធ​៕ ​

7

 

Related Articles

Back to top button
Close
Close