លោកតា ស្រឡាញ់បរិស្ថាន ដើររើស សំរាមលើ ស្ពានអ្នកលឿង ឬស្ពាន «ត្សឹបាសា» (មានវីដេអូ)
សារព័ត៌មាន Cambodia News/
អ្នកលឿង (១៧ មេសា ២០១៥) ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រាកដជា ជ្រាបច្បាស់ ពីស្ពានអ្នកលឿង ឫស្ពានត្សឹបាសា ដែលមានតម្លៃប្រមាណ៩៥លានដុល្លារអាមេរិក និងជាជំនួយ ឥតសំណង របស់ រាជរដ្ឋាភិបាល ជប៉ុន និងបើកសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥មុននេះ។ [ អានបន្ត ]
ស្របគ្នានេះ ក៏មាន វីដេអូខ្លី មួយបានបង្ហោះឡើង ពាសពេញ ហ្វេសប៊ុក ដែលបង្ហាញពី លោកតា ម្នាក់ បានដើររើស សំរាម ឬកំទេចកំទី ដែលមាននៅលើ ស្ពាន អ្នកលឿង ឬស្ពាន «ត្សឹបាសា»នេះ ខណៈដែល មនុស្សជាច្រើន កំពុងតែ ធ្វើដំណើរនៅលើ ស្ពាននេះ និងឈរនៅ ក្បែររូបគាត់។ សម្រាប់ វីដេអូនេះផ្ទាល់ បានធ្វើឲ្យ អ្នកប្រើប្រាស់ ហ្វេសប៊ុកមួយចំនួន បញ្ចេញនូវមតិដូចៗ គ្នាថា៖ គាត់ក្រមែន តែគាត់មានចិត្ដ ស្រឡាញ់បរិស្ថាន ស្រឡាញ់សោភណ្ឌភាព ពួកយើងគួរតែ យកគំរូតាម៕