ស្រ្តីមានផ្ទៃពោះ និងមានកូនចំនួន ៣៧នាក់ នឹងត្រូវដោះលែង នៅព្រឹកថ្ងៃអាទិត្យនេះ

ភ្នំពេញ (13 មេសា 2015) ៖ ស្ត្រីមានផ្ទៃពោះចំនួន១៤នាក់ ស្ត្រីមានកូនចំនួន២៣នាក់ ដែលកំពុងជាប់ពន្ធនាគារ ទទួលបានការលើកលែងទោសពី ព្រះមហាក្សត្រតាមសំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ នេះបើយោងតាមលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២​ ខែមេសា ឆ្នាំ២០១៥នេះ។  [​អានបន្ត ] 

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ពិធីដោះលែង ត្រូវបានរៀបចំក្រោមអធិបតីភាពលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានការចូលរួមពីមន្រ្តីក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ នៅពន្ធនាគារព្រៃសរ។

សូមជំរាបថា ក្រុមការងារមួយដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានបានដឹកនាំពិនិត្យករណីស្ត្រីមានផ្ទៃពោះ និងមានកូន ដែលកំពុងស្ថិតនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ដើម្បីលើកលើកសំណើរ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយនេះជាលើកទី២ បន្ទាប់ពីការដោះលែងលើកទី១ ចំនួន២២នាក់ កាលពីថ្ងៃ៨ មីនា កន្លងមក៕

3

 

 

Related Articles

Back to top button
Close
Close