ពលរដ្ឋខ្មែរភាគច្រើនពេញចិត្តនឹងរូបរាងខ្លោងទ្វារអង្គរសង្ក្រាន្តថ្មី
សារព័ត៌មាន Cambodia News/
សៀមរាប (១១ មេសា ២០១៥) ៖ រយៈពេលកន្លងទៅថ្មីៗនេះ មានប្រជាជនខ្មែរមួយចំនួន ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការរិះគន់យ៉ាងខ្លាំងទៅលើខ្លោងទ្វារអង្គរសង្ក្រាន្តថា មិនមែនជារចនាបទរបស់ខ្មែរ ទាំងពណ៌ និងការតុបតែង។ [ អានបន្ត ]
កំហឹងទាំងនេះ បានឈានទៅរកការលួចដុតបំផ្លាញទាំងយប់ ពីសំណាក់ជនមិនស្គាល់មុខមួយចំនួន បើទោះជា លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ទាក់ទងនឹងខ្លោងទ្វាចូលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលអ្នកជំនាញបានបញ្ជាក់ច្បាស់ពីរចនាបទខ្មែរពិត នៅលើខ្លោងទ្វាចូលព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ដោយ។
ដោយ មិនចង់ឃើញប្រជាពលរដ្ឋមួយក្រុមណា មានការអាក់អន់ចិត្ត ត្រឹមតែចំពោះការតុបតែងលំអរនេះ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចឲ្យក្រុមការងារកែលម្អរសារជាថ្មីឡើងវិញ។
បន្ទាប់ពីបានរៀបចំខ្លោងទ្វារអង្គរសង្ក្រាន្តថ្មី រួចរាល់ទាំងស្រុងកាលពីថ្ងៃទី០៩ ខែមេសា ឃើញថាមានមតិភាគច្រើននៅលើបណ្តាញសង្គម មានការពេញចិត្តនឹងរូបរាងថ្មីនេះ៕