ស្រីតូច ចំណាន ប្តឹងអ្នកក្លែងបន្លំ ACCOUNT FACEBOOK

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (១១ មេសា ២០១៥) ៖ យោងតាមពាក្យបណ្ដឹងបានបញ្ជាក់ថា ឈ្មោះ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន​ ជាភរិយា​របស់​ អ្នកឧកញ៉ា គិត ម៉េង មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៤៦ ផ្លូវ៤៦៨ សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន សូម​គោរ​ព​ចូលមកលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង​ការ​នគរ​បាលជាតិ ដើម្បី​ចាត់​វិធាន​ការ​ចាប់​ជនខិលខូចក្លែងបន្លំ ប្រើ​ប្រាស់​ឈ្មោះ និងរូបថត នាង​ខ្ញុំ​លើ​បណ្ដាញ​សង្គម Facebook។ [ អានបន្ត​ ]

ក្នុងពាក្យបណ្ដឹងខាងលើ បានបញ្ជាក់ទៀតថា ឈ្មោះ Facebook នោះមានចំនួន២ គឺ https://www.facebook.com/CultureAndDesign ​ជាអាសយដ្ឋានFacebook Page និង​មួយ​ទៀត http://www.facebook/10008401651002 ​ជាអាសយដ្ឋាន Facebook Account ដែល​បាន​បង្កើតដាក់ឈ្មោះ និងរូបថតរបស់នាង​ខ្ញុំ និង​បាន​សរសេ​ររិះគន់​រាជ​រដ្ឋា​ភិបាល​ទៀត​ផង  ដែលទង្វើនេះធ្វើឲ្យប៉ះពាល់កិត្តិយសនាងខ្ញុំ និងគ្រួសារ និងមិនអាច អត់​ឱនឲ្យបានឡើយ ៕

21

 

Related Articles

Back to top button
Close
Close