ក្លោង​ទ្វា​អង្គរ​សង្ក្រាន្ត ត្រូវ​ខ្យល់​បក់ ​បណ្តាល​អោយ ​បាក់​រូប ​សំណាកពពែ ​និង​ក្បាច់​មួយ​ចំនួន​ (មាន​​វីដេ​អូ​)​

នាង/សារព័ត៌មាន Cambodia News​/

សៀមរាប (០៧ មេសា ២០១៥) ៖ មួយរយៈចុងក្រោយនេះ ក្លោងទ្វាសំរាប់ទទួលស្វាគមន៍អង្គរសង្ក្រាន្តឆ្នាំថ្មី ២០១៥ ទទួល​រង​ការ​រិះគន់យ៉ាងខ្លាំង នៅក្នុង បណ្តាញសង្គមហ្វេសប៊ុក និងមហាជនមួយចំនួន ដោយ​សារ​តែ​តាម​មតិ​ផ្ទាល់ខ្លួនរបស់ មហាជនមួយចំនួនគិតថា ក្បាច់រចនារបស់ ក្លោងទ្វា នោះមាន លក្ខណៈ​ស្រដៀង​នឹងក្បាច់រចនារបស់ប្រទេសចិន និង​វៀត​ណាម។ [អានបន្ត]

ខណៈ​កំពុងទទួលការរិះគន់នោះ ស្រាប់តែពេលល្ងាចកាល​ពី​ថ្ងៃ​ទី​០៦ ខែមេសា មានខ្យល់បក់ដ៏ខ្លាំង មួយបាន បោកបក់ បណ្តាល​​អោយរលំ និង​បាក់​បែក​រូប​សំណាកពពែ និងក្បាច់រចនាមួយចំនួនរបស់ក្លោងទ្វានោះតែម្តង។

យ៉ាងណាមិញ ចំ​ពោះ​ការរិះគន់នេះ​ ត្រូវបាន​​ខាង​សហព័ន្ធ​យុវជន មាន អំណះអំណាងថា ក្លោង​ទ្វា​នោះ​ប្រើ​ប្រាស់​ក្បាច់​រចនា​របស់​ខ្មែរ​សុទ្ធ​សាធ។

នៅព្រឹកថ្ងៃទី០៧មេសានេះនេះ​ដែរ តាមរូបភាព​បង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា ​ខ្លោងទ្វារ​អង្គរសង្រ្កាន្ត ក៏​ត្រូវបានគេលួចដុតបំផ្លាញផងដែរ កាលពី​យប់មិញ ហើយខណៈពេលនេះ មន្ត្រី​សមត្ថកិច្ច​កំពុងចុះទៅពិនិត្យមើល និង​​រៀប​​ចំ​​នៅ​ទី​នោះ​៕

2

2

 

Related Articles

Back to top button
Close
Close