អ្នក ដែលប្រមាថព្រះមហាក្សត្រតាមហ្វេសបុកត្រូវជាប់ពន្ធនាគា២៥ឆ្នាំ
ប្រែសម្រួលដោយ/
សារព័ត៌មាន Cambodia News/
ថៃ (០១ មេសា ២០១៥) ៖ តាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមីនា តុលាការយោធាថៃបានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទ ផ្សព្វផ្សាយរូបភាពប៉ះពាល់ដល់របបរាជានិយមអាស្រ័យធម្មនុញ្ញក្នុងបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ។
បុរសម្នាក់ត្រូវបានចាប់ខ្លួនល្មោះ Tiensutham Suttijitseranee ពាណិជ្ជករអាយុ៥៨ឆ្នាំ ទទួលរងការចោទប្រកាន់ពីបទផ្សព្វផ្សាយរូប៥សន្លឹក ប៉ះពាល់ដល់ព្រះមហាក្សត្រ ប៉ះពាល់ដល់របបរាជានិយមអាស្រ័យធម្មនុញ្ញនៅថៃ ។ [ អានបន្ត ]
ទោសប្រមាធម៉ាកងាយដល់របស់រាជានិយមនៅថៃ ត្រូវបានគេចាត់ទុកថា តឹងតែងបំផុតនៅលើពិភពលោក មិនត្រឹមតែប៉ុណ្ណោះសកម្មភាពប៉ះពាល់ឬគម្រាមកំហែងដល់ព្រះមហាក្សត្រ រាជវង្ស ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដូចគ្នា ៕