បុរស​ម្នាក់​ជិះ​ម៉ូតូ ​ដួល​ចូល​ក្រោម​រថ​យន្ត​ EDC ​កិន​ស្លាប់​ភ្លាមៗ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (០១ មេសា ២០១៥) ៖ កាលពី​ព្រឹក ថ្ងៃទី​០១ ខែមេសាបុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្រោយពី​ជិះ​ម៉ូតូ​លឿន​ពេក ហើយ​ចាប់​ហ្វ្រាំង​​បោក​ផ្ទប់​អូស​ចូល​ក្រោម​រថយន្តកិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ ស្ថិត​តា​​ម​​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ខាងលើ​មានឈ្មោះ​ហុយ អៀង អាយុ​២៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 សេ​រ៊ី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1CI-7961 [ អាន​បន្ត​ ]

បើតាម​ប្រភព​ព័ត៌មាន​​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ​​គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ចេញពី​រោងចក្រ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ចាប់​ហ្វ្រាំង​បណ្តាល​​ឲ្យ​ដួល​អូស​ចូល​ក្រោយ​រថយន្ត​របស់​អគ្គិសនី​កម្ពុជា ដែល​កំពុង​បើក​ក្នុង​ទិស​ដី​ច្រាស​គ្នា កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។

ចំណែក​ភាគី​អ្នកបើករថយន្ត​EDC ស្លាក​លេខ រដ្ឋ 13 C0349 ឈ្មោះ សុខ សាវុធ អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​អគ្គិសនី​កម្ពុជា​បច្ចុប្បន្ន​ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

b

 

 

Related Articles

Back to top button
Close
Close