រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​អញ្ជើញ​គោរព​ វិញ្ញាណក្ខន្ធ ​លោក​ ប៉ែន ​សមិទ្ធិ និព​ន្ធនាយក​កាសែត ​រស្មី​កម្ពុជា ​​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (៣១ មីនា ២០១៥) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅម៉ោង ១០៖១៣ នាទី ព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៥នេះ បានអញ្ជើញ ទៅគោរពវិញ្ញាណក្ខន្ធ សពលោក ប៉ែន សមិទ្ធិ និពន្ធនាយកកាសែត រស្មីកម្ពុជា និងជាប្រធានក្លឹប អ្នកកាសែត កម្ពុជា នៅគេហដ្ឋានលោក ប៉ែន សមិទ្ធិ ស្ថិតនៅផ្ទះលេខ១ ផ្លូវលេខ១៤៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ [ អានបន្ត

គួររំលឹកថា លោក ប៉ែន សមិទ្ធិ បានទទួលមរណភាព កាលពីព្រឹក ថ្ងៃទី ៣០ ខែមីនាម្សិលមិញ ដោយរោគាពាធ។ នៅម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ សពលោក ប៉ែន សមិទ្ធិ នឹងត្រូវដង្ហែទៅ បូជានៅ វត្តលង្ការ៕

zx

 

 

Related Articles

Back to top button
Close
Close