លោក ប៉ែន សមទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា ទទួលមរណភាព ដោយរោគាពាធ
សារព័ត៌មាន Cambodia News/
អន្ថបទ៖ ហេង នាង/
លោក ប៉ែន សមិទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹប អ្នកកាសែតកម្ពុជា បានទទួល មរណភាពដោយរោគាពាធ នា ព្រឹក ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ ៥៤ឆ្នាំ។
លោក ប៉ែន សមិទ្ធិ ត្រូវបានគេដឹងថា ជាអ្នកកាសែតជើងចាស់មួយរូប និងល្បាញល្បីផងដែរនៅកម្ពុជា លោក បានប្រឡូកអាជីពជាអ្នកព័ត៌មានតាំងពីទសវត្សរ៍ឆ្នាំ៨០។
ក្រៅពីជួយជ្រោមជ្រែងឲ្យកាសែតរស្មីកម្ពុជា ឲ្យមានភាព លេចធ្លោរនៅកម្ពុជាហើយនោះ លោក ប៉ែន សមិទ្ធិ ក៏បានបង្កើតក្លឹបអ្នកកាសែតកម្ពុជា នៅឆ្នាំ២០០០ ដើម្បីការ ពារ និង លើកកម្ពស់សិទ្ធិរបស់អ្នកព័ត៌មាន។
សពរបស់លោក ប៉ែន សមិទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហរដ្ឋានរបស់លោកក្បែររង្វង់មូលផ្សារដើម ថ្កូវ ខណ្ឌចំការមន៕