ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង ​និង​កម្ចី​សម្ប​ទាន​ដល់​កម្ពុជា ​៤.២៩១ ​លាន​យ៉េន ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៧ មីនា ២០១៥) ៖ រដ្ឋាភិបាលប្រទេស​ជប៉ុន បានសម្រេច​ផ្តល់​ជំនួយឥតសំណង និង​កម្ចី​សម្បទាន​សរុប​ប្រមាណ​ ៤.២៩១លានយ៉េន ស្មើនិង ២៣០​លាន​ដុល្លារសហរដ្ឋ អាមេរិក ដល់រាជ​រដ្ឋាភិបាល​ប្រទេស កម្ពុជា លើ​ការអនុវត្ត​គម្រោង​ពីរ ស្ថិតនៅ​តាម​បណ្តារ​ខេត្ត​មួយចំនួន​។​​ [ អានបន្ត ]

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី២៦ ខែ​មីនា​ ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា​ខាងមុខ​នេះ លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា នឹង​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា រវាង​លោក​ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​ពិភាក្សា ស្តីពី​ការ ផ្តល់​ជំនួយ ឥតសំណង និង​កម្ចីសម្បទាន នៅ​ទីស្តីការ​ក្រសួងការបរទេស​។

គំរោង​ជំនួយ​ឥត​សំណង មាន​ទឹកប្រាក់ ប្រមាណ ៣៦លាន​ដុល្លារ អភិវឌ្ឍន៍​នៅ ខេត្ត រួមមាន ទី​១.​គំរោង​កែ​លំអ មន្ទីរពេទ្យបង្អែក ខេត្ត​ស្វាយរៀង​។ ២.​គំរោង​អភិវឌ្ឍន៍ ប្រព័ន្ធ​គ្រប់គ្រង​ចរាច​រណ៍ នៅ​ទីក្រុង​ភ្នំពេញ​។ ៣.​គំរោង​ជំនួយ​ឥត​សំណង​បន្ថែម សម្រាប់​គំរោង​សាងសង់ និង​កែលំអ រោងចក្រ​វា​រី​អគ្គិសនី​ខ្នាត​តូច នៅ​ខេត្ត​រតន គិរី​។​

គម្រោង​មួយទៀត​គឺ គំរោង​ពង្រីក​ប្រព័ន្ធ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។ ចុងក្រោយ​គឺ​គំរោង​ធ្វើឲ្យ​ប្រសើរឡើង​នូវ ផ្លូវជាតិ​លេខ​៥ កំណាត់​ផ្លូវ​ពីធ្លាម្អម ខេត្តបាត់ដំបង និង សិរីសោភ័ណ​៕

12

Related Articles

Back to top button
Close
Close