ការយល់ខុស មួយចំនួន ទាក់ទង ទៅនឹង ការទទួលបាន សារឬក៏ Missed Call ពីលេខចម្លែកៗ +375 ឬ +371
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ហ្វេសប៊ុក៖ រយៈពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលទាក់ទងទៅនឹង ការទទួលបានសារ ឬក៏ Missed call ពីលេខចម្លែក ដែលមានក្បាលលេខដូចជា +375 ឬក៏ +371 ជាដើមនោះ។
បន្ថែមពីនេះទៀត ក៏មានការអះអាង ជុំវិញករណីមួយនេះ ទៀតថា ប្រសិនណាបើ អ្នកធ្វើការ ហៅទូរស័ព្ទ ទៅកាន់លេខ ទាំងនោះវិញ នោះទឹកប្រាក់ នៅក្នុងទូរស័ព្ទដៃ របស់អ្នកនឹងត្រូវ បានកាត់ភ្លាមៗ ចាប់ពី ១៥ដុល្លារ រហូតដល់ ៣០ដុល្លារ តែម្តង ហើយម្យ៉ាងវិញទៀត លេខទំនាក់ទំនង ក្នុងទូរស័ព្ទ រួមទាំង ទិន្នន័យ គណនេយ្យធនាគារ របស់អ្នក ដែលភ្ជាប់ចូលក្នុង ទូរស័ព្ទនោះ ក៏ត្រូវបាន គេលួចផងដែរ។
តែយ៉ាងណាមិញ ផ្អែកតាមប្រភពព័ត៌មានមួយ បានបង្ហាញឲ្យដឹងថា លេខទូរស័ព្ទដែល មានក្បាលលេខ +375 នោះគឺជា លេខកូដប្រទេស បេឡារុស និង អាហ្វហ្គានីស្ថាន រីឯក្បាលលេខ +371 នោះគឺជា លេខកូដ ប្រទេស ឡេតូនី រីឯការព្រមាន ដែលថាអាច មានការកាត់លុយ និងត្រូវបានក្រុម Hacker លួចយកព័ត៌មាន សំខាន់ៗនានា ដែលមាននៅ ក្នុងទូរស័ព្ទដៃ របស់យើង នោះគឺជារឿង «មិនពិតនោះទេ»៕