យន្ត​ហោះ​​ក្រុម​​ហ៊ុន​អា​កាសចរណ៍ ​​GERMANWING ​​ធ្លាក់​​នៅ​​បារាំង​​

ប្រែ​សម្រួល​ដោយ៖ សារព័ត៌មាន​យុវវ័យថ្មី/

បារាំង (២៥ មីនា ២០១៥) ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី២៤ ខែមីនា បាន​ឲ្យ​ដឹង​ថា យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ Germanwings ប្រភេទ Airbus A320 ជើងហោះហើរ 4U9525 បានធ្វើដំណើរពីទីក្រុង Barcelona ប្រទេស អេស្ប៉ាញ ទៅកាន់ ទីក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់ បានធ្លាក់ក្នុងតំបន់ Alpes de Haute Provence ភាគខាងត្បូងប្រទេស បារាំង ដែលជាតំបន់​ដាច់ស្រយាលមួយ កំពុងប្រឈមមុខនឹងការធ្លាក់ព្រិលថែមទៀតផង។

អាជ្ញាធរបារាំងបានបញ្ជាក់ថា យន្តហោះបានធ្លាក់នៅ​តំបន់​ដែល​មាន​ព្រិល​ធ្លាក់​​យ៉ាងក្រាស និងអាកាសធាតុ​ត្រជាក់បំផុត ដែល​នេះ​ជា​បញ្ហា​មួយ​បង្ក​ការស្មុគស្មាញ និងការលំបាកយ៉ាងខ្លាំងក្នុងកិច្ចការស្រាវជ្រាវ និង​ជួយ​សង្គ្រោះ។

រហូតមកទល់ពេលនេះ មិន​ទាន់​មាន​ប្រភពណា​មួយ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ ទាក់ទិននឹងមូលហេតុនៃការ​ធ្លាក់យន្តហោះ ប៉ុន្តែ​អ្វី​ដែល​អាច​ដឹង​បាន​នោះគឺ មិនមានអ្នកណាម្នាក់នៅរស់នោះទេ។ នេះ​ជា​ការ​លើក​ឡើង​រប​ស់​លោក ​Francois Hollande ប្រធានាធិបតីប្រទេស បារាំង៕

a

Related Articles

Back to top button
Close
Close