អត្ថប្រយោជន៏ពីការទទួលទានសាច់ត្រី
សារព័ត៌មាន Cambodia News/
សុខភាព (១៩ មីនា ២០១៥) ៖ សាច់ត្រី គឺជាអាហារដ៏ល្អ សម្រាប់សុខភាពមនុស្ស ពីព្រោះថាវាមានផ្ទុកជាតិខ្លាញ់តិច និង ប្រូតេអ៊ីនខ្ពស់ ការទទួលទានសាច់ត្រី អោយបាន២ដង ក្នុងមួយសប្តាហ៍ គឺល្អសម្រាប់រាងកាយមនុស្ស។ សាច់ត្រី មានផ្ទុកអាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលអាចជួយដល់សុខភាពខួរក្បាល និង ភ្នែក។
បរិភោគសាច់ត្រីជាប្រចាំ អាចកាត់បន្ថយការប្រឈមនឹងជំងឺ ដាច់សសៃឈាមក្នុងខួរក្បាល ឬ ជំងឺបេះដូង។ ទាំងបុរសនិង ស្ត្រីដែលស្ថិតក្នុងមជ្ឈឹមវ័យ គឺត្រូវធ្វើការបរិភោគសាច់ត្រី ដើម្បីចៀសវាង នូវការប្រឈមនឹងជំងឺបេះដូង។
សាច់ត្រី មាននាទីក្នុងការលៃតម្រូវ នូវកំណកឈាម និង ការកកស្ទះនៅក្នុងសសៃឈាម ដូច្នេះ វាជួយដល់សុខភាពសសៃឈាមបេះដូងបានយ៉ាងល្អ។
មិនត្រឹមតែប៉ុណ្ណោះ អាស៊ីតខ្លាញ់អូមេហ្គា ៣ គឺជា DHA ។ត្រីមានផ្ទុកនូវអាស៊ីតខ្លាញ់ប្រភេទនេះ ដែលជួយដល់សុខភាព ស្ត្រីមានផ្ទៃពោះអោយរឹងមាំនិង ជួយបង្កើតទឹកដោះអោយបានច្រើនផងដែរ។អាស៊ីតខ្លាញ់នេះ ក៏នឹងផ្តល់ផលល្អទៅដល់ ការវិវត្តន៍ខួរក្បាលចំពោះកុមារតូចៗ បានដែរ៕