លោក ប្រាយុទ្ធ ចន្ទអ៊ូឆា ស្នើឲ្យកាត់បន្ថយការប្រើប្រាស់ច្បាប់អាជ្ញាសឹក
ប្រែសម្រួលដោយ៖ សារព័ត៌មានយុវវ័យថ្មី/
ថៃ (១៨ មីនា ២០១៥) ៖ យោងតាមព័ត៌មាន Channel News Asia ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមីនា ម្សិលមិញបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអ៊ូឆា បានស្នើឲ្យធ្វើការ កាត់បន្ថយការប្រើប្រាស់ នូវច្បាប់អាជ្ញារសឹក និងច្បាប់តុលាការយោធា។
ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីច្បាប់នេះបាន ប្រើឡើង នៅទូទាំងប្រទេស ចាប់តាំងពីលោកឡើងកាន់កាប់អំណាច ដោយការធ្វើរដ្ឋប្រហារ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យបានច្បាស់នូវគម្រោងកាត់បន្ថយនេះទេ។
កងយោធាថៃបានដាក់ ច្បាប់អាជ្ញារសឹកឡើងមុនប៉ុន្មានថ្ងៃ នៃការធ្វើរដ្ឋប្រហារ ដោយបាននិយាយថា វាមានសារៈសំខាន់ដើម្បី ការពារនូវការកាប់សម្លាប់គ្នាបន្ថែមទៀត បន្ទាប់ពីមានការតវ៉ា អស់ជាច្រើនខែ បណ្តាលឲ្យមនុស្សជិត៣០នាក់បានស្លាប់។
ការស្នើរបស់នាយករដ្ឋមន្ត្រីនេះបានធ្វើឡើង បន្ទាប់ពីមានការកើនឡើង នូវសម្ពាធកាន់តែខ្លាំង លើយោធារដ្ឋាភិបាល ក្នុងការបោះបង់ចោល នូវច្បាប់អាជ្ញាសឹកនេះ ដែលរារាំងនូវការតវ៉ាទាំងអស់ទាក់ទង នឹងនយោបាយ ហើយប្រសិនបើល្មើសនឹងមានការចាប់ឃុំខ្លួន៕