ភរិយា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ត្រៀម​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​ភរិយា​លោក​អូបាម៉ា​​

សារព័ត៌មាន​ Cambodia News /

អត្ថ​បទ​៖ ហេង នាង​/

​ភ្នំពេញ​ (១៨ មីនា ២០១៥) ៖ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់ ក្រសួង​ការ​បរទេស​​ចុះ​ថ្ងៃទី ១៧ ខែ​មីនា បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ថ្ងៃទី ២២ ខែ​មីនា របស់​លោក​ស្រី​មី​ស្ហ៊ែល អូ​បា​ម៉ា ខាង​មុខ​នេះ នឹង​ត្រូវ​ទទួល​បានកា​រ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់ ភរិយា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​។

ជាមួយគ្នា​នោះ ភរិយា​ទាំងពីរ របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ប្រធានាធិប​តី​​​សហរដ្ឋអាមេរិក​នឹង​ជួបពិភាក្សា​ទ្វេភាគី នៅ​វិទ្យាល័យ ហ៊ុន សែន បាគង ក្នុង​ទឹកដី​ខេត្តសៀមរាប ហើយ​បន្ទាប់មក ជួប​សំណេះសំណាល​ជាមួយ​សិស្ស​នារី​ចំនួន​១០ នាក់ ដើម្បី​គាំទ្រ​វិស័យ​អប់រំ​យុវនារី​នៅ​កម្ពុជា​។

គួរបញ្ជាក់​ថា អំឡុងពេល​ទស្សនកិច្ច​មក​កម្ពុជា​នេះ ខណៈ​ដែល​លោកស្រី មី​ស្ហ៊ែល អូ​បា​ម៉ា ស្នាក់​នៅ​ខេត្ត​សៀមរាប លោកស្រី ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ផងដែរ៕

2-(2)---Copy

 

a

Related Articles

Back to top button
Close
Close