ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ ២០១៥ ​រំ​ពឹង​​ថា​​នឹង​​មាន​​ភ្ញៀវ​​ទេសចរ​​៥០​​ម៉ឺន​​នាក់​

សារព័ត៌មាន​ Cambodia News​/

អត្ថ​បទ៖ ហេង នាង​/

ភ្នំ​ពេញ​ (១២ មីនា ២០១៥) ៖ ហភាពសហព័ន្ធយុវជនកម្ពុជារំពឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ នៅលើទឹកដី នៃអាណាចក្រ វប្បធម៌ ខេត្តសៀមរាប នឹងមាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមប្រមាណ៥០ម៉ឺននាក់ នេះបើតាមសេក្តីប្រកាស ព័ត៌មានរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញនៅថ្ងៃទី១១ ខែមីនាឆ្នាំ២០១៥។

ប្រភពដដែលបានឲ្យដឹងទៀតថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងត្រូវបានរៀបចំឡើងនៅតាមបណ្តាទីតាំងសំខាន់ៗមួយ ចំនួនដូចជា នៅក្នុងបរិវេណខាងមុខប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន (លានជល់ដំរី) ដងស្ទឹងសៀមរាបបរិវេណពិព័រណ៍អង្គរឃ្យុងយូ និងនៅទីតាំងផាប់ស្ទ្រីត (Pub-Street) ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០១៥ ។

ផ្អែកលើវិសាលភាពកាន់តែធំ និងភាពទាក់ទាញកាន់តែខ្លាំង គេសង្ឃឹមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៥០ ម៉ឺននាក់ នឹងចូលរួមទស្សនាព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥នេះ ជាមួយនឹងការរំពឹងពីកំណើនសេដ្ឋកិច្ចដ៏វិជ្ជមាន សម្រាប់ខេត្តសៀមរាបផ្ទាល់ និងសម្រាប់ប្រទេសកម្ពុជាជារួម។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី១ ដែលធ្វើឡើងចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ទទួលបានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១៧៩.១៥៤នាក់ មានការកើនឡើងចំនួន ១៤,០៩%  បើធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ ១៥៧.០១៩នាក់។

ទន្ទឹមនឹងនោះ អាជ្ញាធរអប្សរា ក៏បានបង្ហាញឲ្យដឹងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៤ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៣៨៥.៦២៩ នាក់ ដែលក្នុងនោះភ្ញៀវជាតិប្រមាណ ៣៥៧,៨២០ នាក់និងភ្ញៀវអន្តរជាតិចំនួន ២៧.៨០៩នាក់ ពោលគឺមានការកើនឡើងទ្វេដង បើធៀបនឹងចំនួនភ្ញៀវទេសចរក្នុងអំឡុងពេល ដូចគ្នានាឆ្នាំ២០១៣។ តាមរយៈទិន្នន័យនេះ កម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់ ទទួលបានចំណូលសេដ្ឋកិច្ច ប្រមាណជិត ៣០ លានដុល្លារអាមេរិក៕

2

 

 

Related Articles

Back to top button
Close
Close