ទីបំផុតស្រីតូច ចំណាន អាចឆក់យកបេះដូងមហាសេដ្ឋី គិត ម៉េង បានសម្រេច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មីនា ២០១៥) ៖ អស់រយៈពេលជាង១០ ឆ្នាំមកហើយ ក្ដីប្រាថ្នា ទាំងឡាយដែល កើតចេញពីការ អត់ធ្មត់ និងការព្យាយាម គ្មានទីបញ្ចប់របស់ស្រីតូច ចំណាន នាពេលនេះបានទទួល ផ្លែផ្កាជា មោទនៈ ក្នុងពេល ដែលពិធីមង្គលការ ជាផ្លូវការ ជាមួយនឹង ស្វាមីជា មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានលេច ចេញជា រូបរាងហើយគឺនៅថ្ងៃទី២០ ខែមីនា ២០១៥ ខាងមុខនេះ ។
ការតស៊ូព្យាយាមយ៉ាងអំណត់ ជាទីបំផុតរបស់ ស្រីតូច ចំណាន ត្រូវបាន ហុចផលមក វិញនូវក្ដីសណ្ដោស ប្រណីស្រឡាញ់ពេញចិត្ត ពីមហាសេដ្ឋី លំដាប់កំពូលអ្នកឧកញ៉ា គិត ម៉េង។
ភាពស្មោះត្រង់របស់ ស្រីតូច ចំណាន បានធ្វើឲ្យ អ្នកឧកញ៉ា គិត ម៉េង ទន់ចិត្តហើយ ងាកមកគិត ពីភាព ស្របច្បាប់នៃ ក្ដីស្នេហ៍ និងការបំពេញ កិត្តិយសដ៏ស័ក្តិសម ជូនភរិយាជាទីស្រឡាញ់ ធ្វើជាឪពុក ប្រកបដោយ ព្រហ្មវិហាធម៌ និងគុណធម៌ ខ្ពស់ចំពោះកូនៗ ។
ស្រីតូច ចំណាន បានក្លាយជាប្រពន្ធលួចលាក់អស់រយៈពេលជាង ១០ឆ្នាំមក ហើយ ដោយអ្នក ទាំងពីរ បានសំងំសាង សុភមង្គលស្នេហ៍ជាមួយគ្នា ទទួលបាន កូនជាចំណងដៃ រហូតដល់ទៅ ៤នាក់(ស្រី២ ប្រុស២) ប៉ុន្តែគេ កម្របានឃើញ ស្រីតូច ចំណាន បង្ហាញមុខមាត់ ក្នុងនាមជា ភរិយាពេញលក្ខណៈ របស់អ្នកឧកញ៉ា គិត ម៉េង ឲ្យមហាជន និងមន្រ្តីធំៗ បានឃើញ ជាសាធារណៈណាស់៕