ស្ថាន​ភាព​នារី​សន្តិ​សុខ​រោងចក្រ​ ដែល​រង​ការ​ជះទឹ​ក​អាស៊ីត​ មាន​សភា​ពកា​ន់​តែ​ធ្ងន់​ធ្ងរ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ ០៩ មិនា ២០១៥) ៖ នារីសន្តិសុខ នៅរោងចក្រស៊ិនតាយ ដែល​រង​ការជះទឹកអាស៊ីត កាលពីព្រឹកព្រលឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នោះ ស្ថិត​ក្រោមការសង្គ្រោះបន្ទាន់នៅឡើយ ដោយ​ស្ថាន​ភាព​របួស​កាន់​តែ​ធ្ងន់​ធ្ងរទៅៗ និងគួរឲ្យអាណិតអាសូរ ចំពោះរូបរាងរបស់រូបនាង។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នារី​រង​គ្រោះ​មាន​អាការ:​ប្រែ​ប្រួល​កាន់តែខ្លាំង ដោយមុខឡើងខ្មៅពេញទាំងអស់ ហើយភ្នែកទាំង២ អាចនឹងពិការថែមទៀតផង។

ដោយឡែកស្រ្តីជាជនសង្ស័យជះទឹកអាស៊ីត កំពុងស្ថិតក្រោមការឃុំខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅឡើយ ហើយ​នឹង​បញ្ជូន​ទៅតុលាការនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥​នេះ៕

 

2

Related Articles

Back to top button
Close
Close