អង្គ​រ​ស​ង្ក្រា​ន​​ឆ្នាំ​​២០១៥​ បាន​បង្ហាញ​​ពី​វ​ប្បធម៌​​សំបូរបែប​​របស់​​កម្ពុជា​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៩ មិនា ២០១៥) ៖ អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៥ បានបង្ហាញ​ពី​វប្បធម៌​សំបូរបែប​របស់​កម្ពុជា និង​បង្ហាញ​ប្រជាជាតិ​លើ​ពិភពលោក ឲ្យ​បានដឹង និង​យល់​កាន់តែច្បាស់ ពី​វប្បធម៌​កម្ពុជា និង​ដើម្បី​ទាក់ទាញ​នូវ​ការចាប់អារម្មណ៍ ពី​ភ្ញៀ​ង​ទេសចរណ៍​បរទេស ឲ្យ​ចូលមក​ទស្សនា​កំសាន្ត​កម្ពុជា ឲ្យ​មាន​ចំនួន​កាន់តែច្រើន ជាពិសេស​ក្នុងឱកាស​នោះដែរ អន្សម​យក្ស​ទំងន់​ជាង ៣ តោន​ធំជាងគេ​លើ​ពិភពលោក ដើម្បី​ដាក់​ក្នុង​កំណត់ត្រា​ក្នុង​សៀវភៅ​ហ្គី​នេណ​ស​ពិភពលោក​។​

នា​ថ្ងៃទី​៨​ខែមីនា​នេះ លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​ពិធី​ភោជនាហារ​ជួបជុំ​ជាមួយ​មិត្ត​សិល្បករ ក្នុង​ការចូល​រួមសហកា​រ​គាំទ្រ​ព្រឹ​ត្ត​ការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៥ ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ពិធី​ភោជនាហារ​ថ្ងៃត្រង់​​ជួបជុំ​ជាមួយ​មិត្ត​សិល្បករ​នៅឯ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី មានការ​ចូលរួម​ពី​សំណាក់​សិល្បករ​ប្រមាណ ៣០០ នាក់​។​

​នៅក្នុង​ពិធី​ភោជនាហារ​ជួបជុំ​ជាមួយ​មិត្ត​សិល្បករ​ លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​បញ្ជាក់ថា ៖ ឆ្នាំ​២០១៥​នេះ​អង្គ​រស​ង្ក្រា​ន បានធ្វើ​នៅ​ខេត្តសៀមរាប​អង្គរ​ចំនួន ៣ លើក​ចាប់តាំងពី​ឆ្នាំ​២០១៣ មកដល់​ឆ្នាំ​២០១៥​នេះ​។ ការធ្វើ​អង្គ​រស​ង្ក្រា​ន​បង្ហាញ​ពីស​កត្តា​នុព​ល​​របស់​យុវជន​កម្ពុជា នៅពេលដែល​រួមគ្នា​អាចធ្វើ​អ្វីៗ​បាន​ទាំងអស់​។​

​លោក ហ៊ុន ម៉ា​នី មានប្រសាសន៍​បញ្ជាក់​ប​ន្ត​ថា ៖ ការធ្វើ​អង្គ​រស​ង្ក្រា​ន​បង្ហាញ​ពី​វប្បធម៌​សំបូរបែប​របស់​កម្ពុជា និង​បង្ហាញ​ប្រជាជាតិ​លើ​ពិភពលោក ឲ្យ​បានដឹង​និង​យល់​កាន់តែច្បាស់ ពី​វប្បធម៌​កម្ពុជា និង​ដើម្បី​ទាក់ទាញ​នូវ​ការចាប់អារម្មណ៍​
​ពី​ភ្ញៀ​ង​​​ទេសចរណ៍​បរទេស​ឲ្យ​ចូលមក​ទស្សនា​កំសាន្ត​កម្ពុជា​ឲ្យ​មាន​ចំនួន​កាន់តែច្រើន​ក្នុងការ​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាប​ន្ថែ​ម​ទៀត​។​

​អង្គ​រស​ង្រា​ន​នៅ​ខេត្តសៀមរាប មាន​រយៈពេល ៣ ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៤ ១៥ និង​១៦ ខែមេសា ដែលជា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែលមាន​កម្មវិធី​កំសាន្ត និង​ការរៀបចំ​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​និង​សាសនា​វប្បធម៌​ខ្មែរ​។ សម្រាប់​ពិធី​កាត់​អន្សម​យក្ស នឹងធ្វើ​នៅ​ថ្ងៃទី​១៥ ខែមេសា បន្ទាប់ពី​តាំង​ហើយ ក៏មាន​ការប្រឡង​ហូប​អន្សម​ផងដែរ​។​

​សូមបញ្ជាក់​កម្មវិធី​អង្គ​រស​ង្ក្រា​ន​លើក​ទី​៣ ឆ្នាំ​២០១៥ នៅ​ខេត្តសៀមរាប​ដែលមាន​ការ​វេច​អន្សម​យក្ស​ទំងន់​ជាង ៣ តោន និង​បណ្តោយ ៥ ម៉ែត្រ អង្កត់ផ្ចិត ១ ម៉ែត្រ​ធំជាងគេ​លើ​ពិភពលោក​នោះ នឹង​ការផ្សព្វផ្សាយ​ស្ប៉ត​ព័ត៌មាន​ខ្លី​តាមរយៈ​ទូរទស្សន៍ CNN និង​មានការ​កំណត់ ត្រា​ក្នុង​សៀវភៅ​ហ្គី​នេណ​ស​ពិភពលោក​ផងដែរ ដើម្បី​ប្រកាសប្រាប់​ប្រជាជាតិ​ពិភពលោក ឲ្យ​ចាប់អារម្មណ៍ មក​ទស្សនា​ទេសចរណ៍វប្បធម៌ និង​ទេសភាព​ធម្មជាតិ ដ៏​សំបូរបែប​នៅ​កម្ពុជា​៕​​

1

 

 

Related Articles

Back to top button
Close
Close