អ្នក​កាសែត ​ភ្នំពេញ​ប៉ុស្តិ៍ ​ជួប​គ្រោះ​ថ្នាក់​ចរាចរ ​ស្លាប់​ភរិយា ​និង​កូនៗ​

សារព័ត៌មាន​ Cambodia News​/

កំ​ពត (២៣ កុម្ភៈ ២០១៥) ៖ កាល​ពី​ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ លោក សូ វិសាល អនុប្រធានការីនិពន្ធកាសែត ភ្នំពេញប៉ុស្តិ៍ផ្នែកខេមរៈភាសា បានជួបគ្រោះថ្នាក់ចរាចរលើ កំណាត់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពតពេលធ្វើដំណើរទៅកម្សាន្តតាមខេត្ត ជាប់ឆ្នេរសមុទ្រ។

នៅ​ក្នុងហេតុការន៍គ្រោះថ្នាក់ចរាចរនេះ​ បណ្តាលឲ្យភរិយាស្លាប់ បាត់បង់ជីវិត រូបលោក កូនៗ និងសាច់ញាតិសរុប ៨នាក់ បានរងរបួសធ្ងន់-ស្រាល ខណៈជនរងគ្រោះម្ខាងទៀត ដែលជាអ្នកបើកបរម៉ូតូ និងជាអ្នកបង្កហេតុ ៣នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតផងដែរ។

មន្ត្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរីឆ្លាម បាន របស់លោក សូ វិសាល បានបើកបរក្នុងទិសដៅពីកើតទៅលិច ពោលទិសដៅពីរាជធានីភ្នំពេញ បញ្ជ្រាស់ទិសគ្នា ជាមួយម៉ូតូគប់ច្នៃ ពាក់ស្លាកលេខ កំពត 1G-3781។

លុះដល់កន្លែងកើតហេតុ ជនរងគ្រោះអ្នកជិះម៉ូតូ បានព្យា យាមបើកម៉ូតូជែងរថយន្តមួយគ្រឿង នៅពីមុខខ្លួន ជាអកុសលស្រាប់តែទុចដំណើរជាមួយម៉ូតូមួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវ ហើយក៏បួងចង្កូតគេចជ្រុលចូលទៅចំណីផ្លូវរថយន្តកាមរីឆ្លាម របស់លោក សូ វិសាល ដែល បញ្ជ្រាសទិសគ្នា។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានព្យាយាមជួយគាស់យកជនរងគ្រោះចេញពីរថយន្ត រួចបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក រីឯសាកសព ត្រូវបានសមត្ថកិច្ចទាក់ទងរកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

រថយន្តកាមរីឆ្លាមរបស់លោក សូ វិសាល ដែល​ជួបគ្រោះថ្នាក់ចរាចរលើ កំណាត់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត
រថយន្តកាមរីឆ្លាមរបស់លោក សូ វិសាល ដែល​ជួបគ្រោះថ្នាក់ចរាចរលើ កំណាត់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត

Related Articles

Back to top button
Close
Close