នំ​អន្សម​​​យក្ស​សម្រាប់​​​ដាក់​​តាំង​​​ក្នុង​​​កម្មវិធី​​​អង្គរ​​​សង្ក្រាន្ត​​​ឆ្នាំ​​២០១៥​​នេះ​​​នឹង​​ធ្វើ​​​ធំ​​ជាង​​ឆ្នាំមុ​ន​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (១៦ កុម្ភៈ ២០១៥ ) ៖ ក្នុងឱកាស​កម្មវិធី​អង្គរ​សង្ក្រាន្ត ដែល​នឹង​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ដល់​១៦ ខែ​មេសា ឆ្នាំ​២០១៥​ខាងមុខនេះ សមាគម​ចុងភៅ​កម្ពុជា​គ្រោង​នឹង​ធ្វើ​នំអន្សម​យក្ស​ទី​២​សម្រាប់​ដាក់​តាំង​បង្ហាញ​ដែល​មាន​ទំហំ​ធំ​ជាង​កាលពី​ឆ្នាំ​២០១៤ ហើយ​ការធ្វើ​នំអន្សម​យក្ស​លើក​នេះ គេ​រំពឹងថា​និង​មាន​ឱកាស​ជាប់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៥​នេះ​ផង​ដែរ​។

​លោក ចាន់ សុភា អ្នក​ចាត់ការ​ទូទៅ​នៃ​សមាគម​ចុងភៅ​កម្ពុជា​ (Cambodia Chefs’ Association) បានឱ្យដឹងថា ការបង្កើត​នំអន្សម​យក្ស​នេះ​ឡើង ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​ប្លែកៗ​ជា​ផលិតផល​របស់​ខ្មែរ ក្នុង​ការបង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​យល់​កាន់តែច្បាស់​អំពី​ប្រពៃណី​ខ្មែរ​ជា​ពិសេស​គឺ​ចង់​បង្ហាញ​ពី​ស្នាដៃ​កូន​ខ្មែរ​ក៏​មាន​សមត្ថភាព​ធ្វើបាន​ដូច​ប្រទេស​ដទៃ​ដែរ​។ លោក​បាន​បន្តថា អន្សម​យក្ស​លើ​ទី​២ សម្រាប់​ឆ្នាំ​២០១៥​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក​។​

សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​សមាគម​ចុងភៅ​កម្ពុជា​បាន​ធ្វើ​នំអន្សម​យក្ស សម្រាប់​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅខាងមុខ​ប្រាសាទអង្គរវត្ត បាន​ចំណាយ​ថរិកា​រអស់​ប្រមាណ​ជា ៧.៥០០​ដុល្លារ​អាមេរិក ដែលមាន​ទម្ងន់​រហូត​ដល់ ២​តោន ប្រវែង​៥​ម៉ែត្រ ទំហំ​១​ម៉ែត្រ​ដោយ​ប្រើប្រាស់​នូវ​ឆ្នាំង​ពិសេស​មួយ រក្សា​នូវ​នូវ​រស់ជាតិ​និង​ទ្រង់ទ្រាយ​ដើម​ទាំងអស់ ព្រមទាំង​ប្រើ​កម្លាំង​មនុស្ស​ចំនួន ៥១​នាក់​សម្រាប់​ការធ្វើ​អន្សមជ្រូក​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​នេះ​៕

a

 

Related Articles

Back to top button
Close
Close