រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រមានមន្ដ្រីថ្នាក់ក្រោមជាតិ បញ្ឈប់យកសាច់ញាតិធ្វើការក្នុងមុខងារសំខាន់ៗ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៧ កុម្ភៈ ២០១៥ ) ៖ លោកឧបនាយករដ្ឋមន្ដ្រីស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមាន ដល់មន្ដ្រីថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិ បញ្ឈប់យកសាច់ញាតិធ្វើការក្នុងមុខងារសំខាន់ៗ។ ការព្រមាននេះ ធ្វើឡើង ក្នុងសិក្ខាសិលា ស្តីពី”ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥” កាលពីថ្ងៃទី៥ កុម្ភះ។
យោងតាម ការចុះផ្សាយនៅគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹង ថា លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានថា មន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ ត្រូវបញ្ឈប់ការជ្រើសរើសបងប្អូនសាច់ញាតិជិតស្និតរបស់ខ្លួន ដែលគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ឲ្យចូលបម្រើការងារតាមមុខងារ សំខាន់ៗក្នុងអង្គភាពជំនាញ ដែលទង្វើនេះ គឺអាចនឹងបង្កឲ្យមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍនានានៅ ថ្នាក់មូលដ្ឋាន៕