ទូភេសជ្ជៈ​ស្វ័យ​ប្រវតិ្ត​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មនុស្ស​គ្រប់​វ័យ​​

សារព័ត៌មាន​ Cambodia News​/

អត្ថបទ៖ ហេង នាង​/

ទូ​ភេសជ្ជៈ​ស្វ័យប្រវត្តិ​មួយ​ប្រភេទ ​ដែល​ប្រទេស​កម្ពុជា​យើង​មិន​ធ្លាប់​មាន​ពីមុនមក​ វា​បាន​ផ្តល់​នូវ​មាន​ភាពងាយស្រួល​ដល់​អ្នក​ទិញ​ភេសជ្ជៈ​ដោយ​គ្រាន់តែ​ដាក់​លុយ​ក្នុង​ម៉ាស៊ីន​បន្ទាប់ មក​ភេសជ្ជៈ​ក៏​ធ្លាក់​ចេញមក​ លក្ខណៈ​ពិសេសរបស់​ទូ​ភេ​ជ្ជៈ​ប្រភេទ​ថ្មី​នេះ​​បានធ្វើអោយ​ប្រជាជន​កម្ពុជា​មាន​ការចាប់​អា​រម្ម​ណ៏​យ៉ាង​ខ្លាំង​។

ជាការកត់សម្គាល់​ទូ​ប្រភេទ​នេះ​ត្រូវបាន​ដាក់​អោយ​ប្រើប្រាស់​នៅ​តាម​សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក្រៅពី​នៅតាម​សាលារៀន ក៏មាន​ដាក់លក់​២៤​ម៉ោង​ផង​ដែរ​នៅ​តាម​ហាង​លក់ទំនិញ​ផ្សេងៗ​។

នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រទេស​កម្ពុជា​មាន​ទូ​ភេសជ្ជៈ​ស្វ័យប្រវិត្ត​ប្រភេទ​នេះ​ ជា​ការពិត​ណាស់​វា​បាន​ផ្តល់​ភាពងាយស្រួល​សម្រាប់​ក្មេង​ចាស់​ប្រុស​ស្រី​ក្នុង​ការ​ទិញ​ភេសជ្ជៈ​ដោយ​មិន​ចាំបាច់​មាន​អ្នក​លក់​។​

​ទូ​ភេសជ្ជៈ​ស្វ័យប្រវត្តិ​នេះ​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទ ​Single និង​ប្រភេទ ​Twin​ ដែល​អាច​ផ្ទុក​បាន​៣០០​ភេសជ្ជៈ ហើយ​តម្លៃ​ដូច​នៅ​លើ​ទីផ្សារ​ទូទៅ ​ហើយ​​ទូ​ភេសជ្ជៈ​ស្វ័យប្រវត្តិ​នេះស្គាល់​តែ​លុយ​ខ្មែរ​​ប៉ុណ្ណោះ គឺ​ចាប់ពី​ក្រដាស​ប្រាំ​ពាន់​រៀល​ចុះក្រោម តែ​ចំពោះ​ក្រដាស់ប្រាក់​ដែល​ចាស់ រហែក ឬ​បិទ​ស្កុត ទូ​ភេសជ្ជៈ​ស្វ័យ ប្រវត្តិ​នេះ​មិនអាច​ដំណើរការ​បាន​នោះ​ទេ​។

គួរ​បញ្ចាក់​ថា​នៅ​បស្ចិម​ប្រទេស​ទូរ​លក់​ភេសជ្ជៈ​ដោយ​ស្វ័យប្រវត្តិ​ត្រូវបាន​គេ​ប្រើប្រាស់​រយៈពេល​ប្រមាណ​ជាង ២០​ឆ្នាំ​​​​រួច​​មក​​ហើយ​ ដូច្នេះ​វា​គឺជា​រឿង​ធម្មតា​សម្រាប់​ប្រជាជន​ប្រទេស​ដទៃ ប៉ុន្តែ​បើ​និយាយ​ពី​ប្រជា​ពលរដ្ខ​កម្ពុជា​វិញ គឺជា​រឿង​ដែល​ថ្មី​និង​ប្លែក៕

4

 

 

Related Articles

Back to top button
Close
Close