ក្រសួងសុខាភិបាលឲ្យចាត់វិធានការតឹងរ៉ឹងលើគ្រូពេទ្យខុសច្បាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ ធ្នូរ ២០១៤) ៖ បន្ទាប់ពីផ្ទុះការឆ្លងមេរោគអេដស៍ ក្នុងខេត្តបាត់ដំបង ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសឲ្យចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះសេវាសុខាភិបាលខុសច្បាប់។
ក្រសួងសុខាភិបាលបានចេញលិខិតមួយ ដោយធ្វើការណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ ដើម្បីឲ្យចាត់វិធានការលុបបំបាត់សេវាសុខាភិបាល «ខុសច្បាប់» នៅទូទាំងប្រទេស។
ការចេញសេចក្តីណែនាំនេះ គឺត្រូវបានធ្វើឡើងពីរថ្ងៃ បន្ទាប់ពីមានការផ្ទុះឡើងនូវការឆ្លងវីរុសហ៊ីវលើអ្នកភូមិជាង ១០០ នាក់ក្នុងខេត្តបាត់ដំបងក្រោមការសង្ស័យថា បណ្តាលមកពីការព្យាបាលជំងឺអត់ច្បាប់អនុញ្ញាតរបស់លោកគ្រូពេទ្យភូមិ ឈ្មោះយ៉ែម ជ្រិន៕