សម័យ​នេះ​ទៅ​ហើយ ​នៅ​មាន​សាលា​រៀន​ក្រោម​ដើម​ឫស្សី​ទៀត​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ ធ្នូរ ២០១៤) ៖ រូបថត​សិស្សានុសិស្ស​ក្នុង​ឈុត​ខោ សំពត់​ខៀវ អាវស អង្គុយ​លើ​តុ​ឈើ​តម្រៀប​គ្នា​យ៉ាង​មាន​របៀប ដោយ​យក​ម្លប់​គុម្ពឫស្សី​ធ្វើ​ជា​ថ្នាក់​រៀន​ដំបូល​ប្រក់​មេឃ​នោះ បាន​ធ្វើឲ្យ​មាន​ការ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ចោទ​សួរ​ថា តើ​សាលា​នៅឯ​ណា​ម្តេច​វេទនា​ម្ល៉េះ? ។

មាន​ការ​បញ្ជាក់​ថា នោះ​គឺជា​ទិដ្ឋភាព​ពិត​នៃ​ការ​បង្រៀន និង​រៀន​នៅឯ​អនុវិទ្យាល័យ​ផ្អាវ ស្ថិត​នៅក្នុង​ភូមិ​ ប្រាសាទ​ចំបក ​ឃុំ​ផ្អាវ ​ស្រុក ​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ តំបន់​ជាយដែន ​កម្ពុជា-ថៃ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក។

មាន​ការ​បញ្ជាក់​ថា មិន​ថា តែ​សាលារៀន​ផ្អាវ​មួយ​នេះ​ទេ សាលា​ជាច្រើន​ស្ថិត​ក្នុង​តំបន់​នោះ សុទ្ធតែ​ជួប​បញ្ហា​ប្រឈម​ទាំងនេះ​ដូច​គ្នា ដែល​គួរ​តែ​រដ្ឋាភិបាល​ជួយ​គិតគូរ​ឲ្យ​បាន​ខ្លាំង​។ ទាំង​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​នៅ​តំបន់​នោះ​បាន​សម្តែង​ក្តីសង្ឃឹម​ថា នៅ​ថ្ងៃ​អនាគត​ពួកគាត់​នឹង​ទទួល​បាន​អគារ​សិក្សា​ល្អៗ​សម្រាប់​ជា​ថ្នាល​បណ្តុះបណ្តាល​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​បាន​ល្អ​ប្រសើរ​មិន​ចាញ់​ទីក្រុង៕

រូបពី Facebook
រូបពី Facebook

Related Articles

Back to top button
Close
Close