ក្រសួងព័ត៌មានធ្វើការហាមឃាត់ជាថ្មីមិនឲ្យវិទ្យុផ្សាយពាក់ព័ន្ធបញ្ហាបោះឆ្នោតជាតិនាពេលខាងមុខ
ដោយ៖ ហេង នាង
កាលពីថ្ងៃទី១៩កក្កដា២០១២ក្រសួងព័ត៌មានបានបង្ហាញឲ្យដឹងថា ខ្លួននឹងធ្វើការហាមប្រាមជាថ្មីមិនឲ្យស្ថានីយ៏វិទ្យុ ជាពិសេសវិទ្យុបរទេសដែលផ្សាយជា ភាសារខ្មែរធ្វើការផ្សព្វផ្សាយពីភាពមិនប្រក្រតីនានាដែលកើតមានអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ។
បំរាមបែបនេះត្រូវបានអនុវត្តន៏រួចម្ដងមកហើយកាលពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងមក។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា « ក្នុងអំឡុងពេលបោះឆ្នោតជាតិនៅឆ្នាំក្រោយ យើងគ្រោងនឹងសុំឲ្យស្ថានីយ៏ទាំងអស់រក្សាភាពស្ងប់ស្ងាត់រយៈពេលពីរថ្ងៃ»៕