យុវវ័យ​កំពុង​ប្រើ​ប្រាស់ ​Facebook ​ខុស​ទិស​ដៅ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (១៨ ធ្នូរ ២០១៤) ៖ Facebook ជាបណ្តាញសង្គមមួយ ដែលមនុស្សលើពិភពលោក ប្រើប្រាស់ ក្នុងការ ជជែកលេង កំសាន្ត និង ផ្តល់ពត៌មាន អោយគ្នា ទៅវិញទៅមក។ ប៉ុន្តែ ចំពោះ យុវវ័យ មួយចំនួន កំពុងតែ ភ្លើតភ្លើន ហើយប្រើប្រាស់ បណ្តាញសង្គម Facebook មួយនេះ ដើម្បីទាញប្រយោជន៍ និងប្រជាប្រិយភាព របស់ខ្លួន តាមរូបភាព មិនសមរម្យជាច្រើន។

ក្នុងនោះផងដែរ យើងសង្កេតឃើញថា យុវវ័យ ទាំងបុរស ទាំងនារី​ បានប្រើប្រាស់ រូបភាព សិចស៊ី របស់ខ្លួន ដោយខ្លះ ស្លៀកពាក់ តែខោអាវ ទ្រនាប់ និងខ្លះទៀត ហើយថតស្រាត បង្ហោះចូល Facebook ថែមទៀតផង។

ជុំវិញនឹងបញ្ហានេះ ក៍មានការ រិះគន់យ៉ាងច្រើន ពីសំណាក់ ដែលមានចំណេះដឹងខ្ពស់ បានរៀនសូត្រ យល់ដឹងពីក្រមសីលធម៌ ហើយក៍មានការ គាំទ្រផងដែរ ពីសំណាក់ យុវវ័យ ឈាមរាវ ដែលវាជាប្រធានបទមួយ ដែលមាន ទាំងមតិស្របនិងបដិសេធ។

ទោះជាយ៉ាងណាក្តី យើងខ្ញុំសង្ឃឹមថា យុវវ័យទាំងអស់ បញ្ឈប់សកម្មភាពទាំងអស់នេះ ដើម្បីរក្សា តំលៃនារីខ្មែរ ហើយយើងដឹងច្បាស់ហើយថា Facebook គឺបង្កើតឡើង ដើម្បីមនុស្សទាំងអស់គ្នា ប្រើប្រាស់ ក្នុងផ្លូវល្អ និង ទទួលបានអត្តប្រយោជន៍ ពីវា តាមរយៈការ ស្វែងយល់ពីពត៌មាន ចំណេះដឹង និងការកំសាន្ត ផ្សេងៗ មិនដើម្បី បន្ទាប តំលៃរបស់នារី នោះឡើយ៕

1

 

 

 

Related Articles

Back to top button
Close
Close