មនុស្សស្លាប់ចំនួន១១នាក់ និងមនុស្ស២១នាក់របួសធ្ងន់ ក្នុងឡានក្រុង
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (១០ ធ្នូរ ២០១៤) ៖ បំផ្ទុះគ្រាប់បែកនៅក្នុងរថយន្តក្រុងដឹកសិស្ស យ៉ាងហោចណាស់ មនុស្សស្លាប់ចំនួន១១នាក់ និងមនុស្ស២១នាក់ផ្សេងទៀតរងរបួសធ្ងន់ ។ ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីន ។
ក្រោយកើតហេតុសមត្ថកិច្ចបានស៊ើបអង្កេតឃើញថា មានជនមិនស្គាល់មុខបានដាក់គ្រាប់បែក នៅក្រោមរថយន្តត្រង់កន្លែងដាក់ឥវ៉ាន់ ក្នុងគោលបំណងសម្លាប់ព្រោះអ្នកដែលជិះនោះ ជាជនជាតិគ្រីស្ទាន។
សូមបញ្ជាក់ថា មនុស្សស្លាប់ខាងលើនេះ ត្រូវបានគេដឹងថា ជាសិស្សសាលាទាំងអស់។ គួរម្លឹកថា កាលពីខែមុនមានហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរយន្តក្រុងបណ្ដាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ នៅក្នុងទីក្រុង មីណាដាវ ប្រទេសហ្វីលីពីន ហើយជនសង្ស័យដែលបានដាក់គ្រាប់បែក គឺជាក្រុមឧទ្ទាមម៉ូស្លីមប្រឆាំងនឹងរដ្ឋាភិបាលហ្វីលីពីន៕